ពលរដ្ឋ​អូស្រ្តាលីជាង​១លាន​នាក់​មិន​ទាន់​ចុះ​ឈ្មោះ​បោះឆ្នោត​​​

រដ្ឋាភិបាល​អូស្រ្តាលី​និយាយថា​ ពលរដ្ឋ​នៅ​ក្នុងប្រទេស​នេះ​ជាង​១លាន​នាក់​មិន​បាន​ចុះ​ឈ្មោះ​បោះឆ្នោត។

អគ្គមេធាវី ​របស់​ប្រទេស​អូស្រ្តាលី​ លោក Mark Dreyfus មាន​ប្រសាសន៍​ថា​ មួយ​ចំនួន​ធំ​នៃ​ជន​ទាំង​១លាន​៣​សែន​នាក់​នោះ គឺ​ក្រុម​មនុស្ស​ដែល​មាន​អាយុ​ពី​១៨​ទៅ​២៥​ឆ្នាំ។

ការ​បោះឆ្នោត​ជាតិ​ នៅ​ក្នុងប្រទេស​អូស្រ្តាលី​និង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៧​ខែ​កញ្ញា​ក្រោយ​ នេះ ហើយ​ពលរដ្ឋ​ដែល​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​សល់​ពេល​តែ​ត្រឹម​មុន​ ម៉ោង​៨​យប់​ថ្ងៃ​ច័ន្ទ​នេះ។

គួរ​រំលឹក​ថា​ការ​បោះឆ្នោត​នៅ​ ក្នុងប្រទេស​អូស្រ្តាលី​គឺជា​ការ​តម្រូវ​ចាំ​បាច់​តាម​ច្បាប់​ដែល​ពលរដ្ឋ​ គ្រប់​អាយុ​ឆ្នាំ​ត្រូវ​តែ​បោះឆ្នោត​​និង​មាន​ការ​ផាកពិន័យ​ជា​ប្រាក់​​ ក្នុង​ករណី​បាន​ចុះ​ឈ្មោះ​ហើយ​តែ​​មិន​បាន​ទៅ​បោះឆ្នោត​ទេ​នោះ៕ (Radio Australia)

Related Articles

Back to top button
Close
Close