ឥណ្ឌា​បង្ហាញ​នូវ​សមត្ថភាព​សាងសង់​នាវាចម្បាំង​ដោយ​ខ្លួន​ឯង

ប្រទេស​ឥណ្ឌា​​នៅ​ថ្ងៃ​នេះ​នឹង​បើក​ សម្ពោធ​នូវ ​នាវា​ដឹក​យន្តហោះ​ចម្បាំង​​ ដែល​ផលិត​ក្នុង​ស្រុក​​ជា​លើក​ដំបូង​ដោយ​បាន​ចំណាយ​ថវិកា​ប្រមាណ​ប្រាំ​ពាន់ ​លាន​ដុល្លារ ប៉ុន្តែ​បាន​កសាង​រួច​រាល់យឺត​ក្រោយ​កាល​បរិច្ឆេទ​កំណត់​​ចំនួន​ពីរ​ឆ្នាំ។

យ៉ាង ​ណាមិញ​នាវា​ចម្បាំង​មួយ​គ្រឿង​នេះ​នឹង​មិន​ត្រូវ​ដាក់​ឲ្យ​ ប្រើ​ប្រាស់​ក្នុង​កង​យោធា​ឥណ្ឌា​ភ្លាមៗ​ទេ រហូត​ដល់​ឆ្នាំ​២០១៨ រង់​ចាំ​ការ​បំពាក់​សម្ភារៈ​និង​ការ​សាក​ល្បង​ឲ្យ​បាន​ទូលំទូលាយ។

ប្រទេស ​ឥណ្ឌា​កំពុង​ក្លាយ​ជា​ប្រទេស​ថ្មី​មួយ​ទៀត​ដែល​មាន​សមត្ថភាព​សាង​សង់​នា​វា ​ចម្បាំង​ក្រៅអំពី​ប្រទេស​បារាំង រុស្ស៊ី សហរដ្ឋ​អាម៉េរិក​ និង​ចក្រភព​អង់គ្លេស។

ប្រទេសឥណ្ឌា​នា​ពេល​បច្ចុប្បន្ន​នេះ មាន​នាវា​ចម្បាំង​មួយ​គ្រឿងវ័យ​ចំណាស់​៦០​ឆ្នាំដែល​​បាន​មក​ពី​ចក្រ អង់គ្លេស។

ប្រទេស ​ឥណ្ឌា​ធ្វើ​ការ​ប្រកាស​អំពីសមិទ្ធផល​សាង​សង់​នាវា​ចម្បាំង​ដោយ​ខ្លួន​ឯង​ នេះ​នៅ​ក្រោយ​ពេល​ពីរ​ថ្ងៃ​ដែល​ប្រទេស​នេះ​បាន​ប្រកាស​ថា​ខ្លួន​បាន​សាង​សង់ ​នាវា​ជ្រ​មុជ​ទឹកនុយក្លអ៊ែរ​ជា​លើក​ដំបូង​ដែល​ថបម្រុង​នឹង​ធ្វើ​ការ​សាក​ ល្បង​ក្នុង​សមុទ្រ៕​(Radio Australia)

Related Articles

Back to top button
Close
Close