គណ​បក្ស​សង្គ្រោះ​ជាតិ​ ប្រកាស​មិន​ទទួល​ស្គាល់​លទ្ឋ​ផល​បណ្តោះ​អាសន្ន​

ភ្នំពេញ៖ បន្ទាប់ពី គ​.​ជ​.​ប បានធ្វើការ​ប្រកាស​លទ្ធ​ផ​បណ្តោះអាសន្ន​កាលពី​ព្រឹក​ថ្ងៃ​ទី១២ ខែសីហានេះ​ គណបក្ស​សង្គ្រោះ​​ជាតិ បានប្រកាស​ជំទាស់​លទ្ធផល​នៃ​ការបោះឆ្នោត​បណ្តោះអាសន្ន​​ ដែលលទ្ធផល​បណ្តោះអាសន្ន​បាន​បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ការបោះឆ្នោត។

គណបក្សសង្គ្រោះជាតិ ធ្វើសន្និសីទកាសែត ប្រកាសជំទាស់លទ្ធផលនៃការបោះឆ្នោតបណ្តោះអាសន្ន។
គណបក្សសង្គ្រោះជាតិ ធ្វើសន្និសីទកាសែត ប្រកាសជំទាស់លទ្ធផលនៃការបោះឆ្នោតបណ្តោះអាសន្ន។

គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើ​សន្និសីទ​មួយ​ភ្លាម ​ក្រោយពី គ​.​ជ​.​ប បានប្រកាស​លទ្ធផល​បោះ​ឆ្នោត​​បណ្តោះអាសន្ន ដែល​បង្ហាញ​បាន​ពី​សំឡេងឆ្នោត​របស់​គណបក្ស​នយោបាយ​ទាំង ៨ នៅតាម​បណ្តា​ខេត្ត​ទូទាំង ២៤ រាជធានី​ខេត្ត សម្រាប់​ថ្ងៃ​បោះឆ្នោត ថ្ងៃទី​២៨ កក្កដា​ កន្លង​មក​។

នៅក្នុង ​សន្និសីទកាសែត​នោះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បានប្រកាស​ពី​ការខកចិត្ត ហើយ​ថា គណបក្ស​សង្គ្រោះ​ជាតិបានប្រកាស​ជំទាស់​​នឹង​លទ្ធផល​បណ្តោះអាសន្ន​នេះ​។

យោងទៅតាម ​លទ្ធផល​ដែល​ប្រកាស​ដោយ គ​.​ជ​.​ប និង​រូបមន្ត​បែងចែក​អាសនៈ​នៅក្នុង​ច្បាប់បោះឆ្នោត អ្នកសង្កេតការណ៍​បាន​គណនា​ឃើញថា ចំនួន​អាសនៈ​ដែល​គណបក្ស​ប្រជាជន​ទទួលបាន គឺ ៦៨ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​ចំនួន ៥៥ ដោយ​មិនមាន​អ្វី​ប្រែប្រួល​ឡើយ បើទោះ​បីជា​​​សំឡេងឆ្នោត​មានការ​ប្រែប្រួល​បន្តិចបន្តួច​ក្តី​។​

លោក កឹម សុខា មិនបាន​ប្រកាស​អំពី​គម្រោង​ណាមួយ​ទាក់ទង​នឹង​ការធ្វើ​មហា​បាតុកម្ម​នោះទេ​។ លោក​ក៏បាន​និយាយ​ដែរ​ថា លោក សម រង្ស៊ី នឹង​វិល​ត្រឡប់មក​កម្ពុជា​វិញ នៅក្នុង​សប្តាហ៍​នេះ​ប៉ុន្តែ​លោក មិនបាន​ផ្តល់​កាលបរិច្ឆេទ​ច្បាស់លាស់​ទេ​៕​ ​Cambodia News

Related Articles

Back to top button
Close
Close