​មនុស្ស​ចាស់​អាយុ​លើស ​៦៥​ឆ្នាំ​ ច្រើន​ខ្វះ​ឈាម​

សុខភាព​៖ លទ្ធផល​ស្រាវជ្រាវ​របស់​ពួក​អ្នកវិទ្យាសាស្ត្រ​អាមេរិក​ បាន​បង្ហាញថា មនុស្ស​ចាស់​អាយុ​លើ​៦៥​ឆ្នាំ ច្រើន​ត្រូវ​ខ្វះ​ឈាម ហើយ​រឿងនេះ​អាចធ្វើ​ឲ្យ​កើន​ហានិភ័យ​បាត់​ការចងចាំ ។​ស្ថានភាព​ខ្វះ​ ឈាម​ទូទៅ​នៅ​មនុស្ស​ចាស់ ហើយ​កើតឡើង​នៅ ២៣% នៃ​មនុស្ស​អាយុ​៦៥​ឆ្នាំ​ឡើង​។

mattri320ក្នុងការ​ ស្រាវជ្រាវ​ថ្មី មនុស្ស ២៥៥២​នាក់ អាយុ​ពី ៧០-៧៩​ឆ្នាំ បាន​ត្រូវ​វិភាគ​អំពី​ស្ថានភាព​ខ្វះ​ឈាម ពោល​គឺមាន​កម្រិត​កោសិកា​ឈាមក្រហម​ទាប ហើយក៏​ឆ្លងកាត់​ការពិសោធន៍​អំពី​ការចងចាំ និង ការ​ត្រិះរិះ​យល់ដឹង​ដោយ​ញាណ​ក្នុង​រយៈពេល​១១​ឆ្នាំ ។ ចំណោម​នេះ មនុស្ស ៣៩៣​នាក់ ត្រូវ​ខ្វះ​ឈាម​តាំងពី​ពេល​ចាប់ផ្តើម​ស្រាវជ្រាវ តែ​ដល់ពេល​បញ្ចប់​ការស្រាវជ្រាវ មនុស្ស​៤៤៥​នាក់ (​ប្រមាណ​១៨% ក្នុងចំណោម​សរុប​) ត្រូវ​បាត់​ការចងចាំ ។​

តាម​ការ​​សង្កេតឃើញថា អ្នក​ខ្វះ​ឈាម​នៅពេល​ចាប់ផ្តើម​ស្រាវជ្រាវ​មានការ​ប្រឈម​ត្រូវ​បាត់​ ការចងចាំ​ខ្ពស់ជាង ៤១% ប្រៀប​នឹង​អ្នក​មិន​ខ្វះ​ឈាម ។​ ទំនាក់ទំនង​នេះ​ នៅ​ដដែល ក្រោយពេល​ពិនិត្យមើល​កត្តា​ផ្សេងៗ​ដូចជា​អាយុ ពូជសាសន៍ ភេទ និង​កម្រិតសិក្សា ៕​​ វត្តី​/Cambodia News

Related Articles

Back to top button
Close
Close