វៀតណាមឆ្លើយតបការរិះគន់លើការបង្កើតច្បាប់ហាមប្រើបណ្តាញសង្គម
ខណៈពេលដែលមានការរិះគន់ទៅលើការដាក់ ចេញច្បាប់មួយហាមប្រាមអ្នកប្រើអ៊ីនធើរណិតមិនឲ្យធ្វើការពិភាក្សា ព្រឹត្តិការណ៍បច្ចុប្បន្ននៅតាមបណ្តាញសង្គមនោះ រដ្ឋាភិបាលប្រទេសវៀតណាមបានឆ្លើយតបទៅនឹងការរិះគន់ទាំងនោះ ដោយបាននិយាយថាការប្រើប្រាស់នេះគឺជា”ការបរិហារកេរ្តិ៍ និងការពិភាក្សាបកស្រាយខុស” ។
សហរដ្ឋអាម៉េរិកកាលពីថ្ងៃអង្គារនេះ បាននិយាយថា “សហរដ្ឋអាម៉េរិកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការហាមប្រាម អ្នកប្រើបណ្ដាញសង្គមមិនឲ្យចែករំលែកពត៌មានលើបណ្តាញទាំងនេះ។
មន្រ្តី របស់កាសែតវៀតណាម Nhan Dan បានឆ្លើយតបដោយនិយាយថា ប្រជាជនមួយចំនួនបានប្រើគេហទំព័រផ្ទាល់ខ្លួន ឬ បណ្តាញ Facebook ធ្វើជាកន្លែងចែកចាយទស្សនៈមិនត្រឹមត្រូវ ដើម្បីវាយប្រហារគណបក្ស រដ្ឋាភិបាល និងរៀបចំការប្រឆាំង៕ (Radio Australia)