រដ្ឋាភិបាលជប៉ុនប្រកាសអាសន្នលើការកើនឡើងលំហូរជាតិវិទ្យុសកម្មចូលក្នុងសមុទ្រ
អាជ្ញាធរប្រទេសជប៉ុនបានប៉ាន់ ប្រមាណថា យ៉ាងហោចណាស់ មានទឹកដែលមានជាតិវិទ្យុសកម្មប្រមាណជា ៣០០ តោន ហូរចេញពីរោងចក្រផលិតថាមពលនុយក្លេអ៊ែរនៅ Fukushima ចូលទៅសមុទ្រជារៀងរាល់ថ្ងៃក្នុងរយៈពេលដល់ទៅពីរឆ្នាំ កន្លងមកនេះ។
នាយករដ្ឋ មន្រ្តីជប៉ុន លោក Shinzo Abe បានឱ្យដឹងថាស្ថានការណ៍នេះគឺស្ថិតក្នុងភាពប្រកាសអាសន្នហើយ ហើយលោកបានបញ្ជាឱ្យរដ្ឋាភិបាលធ្វើអន្តរាគមន៍ក្នុងរឿននេះ។
ក្រុមហ៊ុន ផលិតថាមពលនុយក្លេអ៊ែរ TEPCO បានបដិសេធពីការលេចធ្លាយជាតិវិទ្យុសកម្មនេះ បើទោះជាអ្នកនេសាទក្នុងតំបន់បានដឹងហើយក៏ដោយ។នេះគឺជាវិបត្តិ មួយទៀតដែលក្រុមហ៊ុនTEPCO ត្រូវជួបដោះស្រាយ។
ក្រុមហ៊ុន TEPCO បានរងការរិះគន់ពីសមត្ថភាពរបស់ខ្លួនក្នុងការដោះស្រាយ គ្រោះមហន្តរាយ ដែលអាចចំណាយទឹកប្រាក់រហូតដល់រាប់ពាន់លានដុល្លារ និងអាចចំណាយពេលជាច្រើនទសវត្សដើម្បីជួសជុល៕ (Radio Australia)