សមាជិកក្រុមប្រឹក្សាភិបាលធនាគារកណ្តាលអូស្ត្រាលី គាំទ្រគម្រោងកាត់បន្ថយអត្រាពន្ធសាជីវកម្មរបស់គណបក្សប្រឆាំង
សមាជិកក្រុមប្រឹក្សាភិបាលធនាគារកណ្តាល អូស្ត្រាលី លោកស្រី Heather Ridout គាំទ្រទៅនឹងគម្រោងកាត់បន្ថយអត្រាពន្ធសាជីវកម្ម ដោយបាននិយាយថា គម្រោងនេះ នឹងជំរុញវិនិយោគិនអន្តរជាតិឲ្យមកវិនិយោគនៅប្រទេសអូស្ត្រាលី។
គណបក្សប្រឆាំងបានសន្យាថា ខ្លួននឹងបន្ថយអត្រាពន្ធសាជីវកម្ម ១.៥% ពីអត្រាពន្ធ ៣០% ឲ្យចុះមកនៅត្រឹម ២៨.៥% វិញ ចាប់ពីពាក់កណ្តាលឆ្នាំ ២០១៥ បើសិនគណបក្សរបស់ខ្លួនឈ្នះឆ្នោតនៅខែកញ្ញាខាងមុខនេះ។
លោក ស្រី Ridout បានផ្តល់អនុសាសន៍ឲ្យកាត់ពន្ធសាជីវកម្មនេះតាំងពីឆ្នាំ ២០១០ មកម៉្លេះ។ ប៉ុន្តែលោកស្រី បានឲ្យដឹងថា ការកាត់បន្ថយអត្រាពន្ធនេះនឹងមិនផ្ដល់ផលប្រយោជន៍ធំដុំដល់ ក្រុមហ៊ុនអាជីវកម្មខ្នាតតូចឡើយ តែលោកស្រីថា ការកាត់បន្ថយពន្ធនេះផ្ដល់នូវផលប្រយោជន៍ច្រើនដល់ក្រុមហ៊ុន សាជីវកម្មខ្នាតធំ៕ (Radio Australia)