នាយករដ្ឋមន្រ្តីអូស្រ្តាលីបានប្រកាស បន្ថែមភាសាកូរ៉េនៅក្នុងកម្មវិធីសិក្សាបើលោកឈ្នះឆ្នោត
នាយករដ្ឋ មន្រ្តីអូស្រ្តាលីបានប្រកាសបន្ថែមភាសាកូរ៉េនៅក្នុងបញ្ជីភាសានៃ កម្មវិធីសិក្សាបើគណបក្ស Labor របស់លោកឈ្នះឆ្នោត។
លោកខេវិន រ៉ាដ្ដបានធ្វើការប្រកាសបែបនេះ នៅពេលលោកជួបនឹងសិស្សកូរ៉េដែលកំពុងតែសិក្សាភាសាអង់គ្លេស នៅទីក្រុងស៊ីដនីយ៍។
រដ្ឋាភិបាល សហព័ន្ធបានបង្កើតនូវភាសាសំខាន់ៗរួចទៅហើយសម្រាប់សាលារៀន ដោយនៅក្នុងចំណោមភាសាទាំងនោះមានភាសាជប៉ុន ចិន ឥណ្ឌូណេស៊ី និងហ៊ីនឌី នៃដែលប្រើនៅប្រទេសឥណ្ឌា៕ (Radio Australia )