មនុស្ស១០នាក់ស្លៀកឯកសណ្ឋាន ninja ជាប់ឃុំ ដោយសារ​មាន​ការ​គំរាម​ចំពោះ​​ រាជ្យបល័ង្ក​ម៉ាឡេស៊ី

អាជ្ញាធរ​ម៉ាឡេ​ស៊ី​​បាន​ចាប់​ឃុំ​ខ្លួន​​​ មនុស្ស​​១០នាក់​ដែលមាន​​សម្លៀក​បំពាក់ឯកសណ្ឋាន ninja ​ក្រោយពីពួកគេ​បាន​ទៅដល់ព្រះ​បរម​​រាជ​វាំង​​របស់​ម៉ាឡេស៊ី នៅក្នុង​ការ​ប៉ុន​ប៉ង​​មិនធម្មតា​មួយ​​ ដើម្បី​​ដណ្ដើម​រាជ្យ​បល័ង្គ​។

បណ្ដាញ​ព័ត៌មាន​​​​ម៉ាឡេស៊ី​ រាយការណ៍​ថា​ មនុស្ស​មួយ​ក្រុម​ដែល​ប្រដាប់​អាវុធ​ ដោយរួម​ទាំង​កុមារ​ម្នាក់​អាយ​១១​ឆ្នាំ​ ជួប​នឹង​ការបញ្ឈប់​រារាំង​ពីសំណាក់​អ្នក​យាម​នៅ​ឯរាជវាំង​នៅ​ក្នុង​ក្រុង​ គួឡា​ឡាំពួរ​។

គេ​សង្ស័យ​ ថា​ជនទាំងនោះ​ ជា​​អ្នក​មាន​ភក្ដីភាព​ចំពោះ​​​​បុរស​ម្នាក់​​កាន់​សាសនា​អ៊ិស្លាម​ ដែល​បានពោល​អះអាង​ថា​ខ្លួនជា​ជាប់​វង្ស​ត្រកូល​ស្ដេច។

ប៉ូលិស ​​និយាយ​​​ថា ​ជន​ទាំងនោះកំពុងតែ​ជាប់​ការស៊ើបអង្កេត​ នៅ​ក្រោម​ច្បាប់​មួយ​ដែល​ហាម​ប្រាម​ការ​​ប្រមាថ​​​បំពាន​ដល់​ព្រះ​ចេស្ដា​ ព្រះ​មហាក្សត្រ។ បើសិនជា​មានទោស ពួកគេ​អាច​ជាប់​ពន្ធនាគារ​អស់មួយជីវិត។

ព្រះរាជវង្ស​​ស៊ុលតង់​​​ដែល​គង់​នៅ​រដ្ឋទាំង​៩​របស់​ម៉ាឡេស៊ី​ ដាក់​វេន​​គ្រង​រាជ្យ​ជារៀងរាល់​៥​ឆ្នាំ​ម្ដង៕ (Radio Australia)

Related Articles

Back to top button
Close
Close