ការសាក ល្បងកម្លាំងបដិវត្តមហាជន ដើម្បីកំញ៉ើញដល់បក្សកាន់អំណាច

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៦ ខែសីហា មេដឹកនាំគណបក្សប្រឆាំងទាំងពីររូប បានដឹកនាំការសាកល្បងកម្លាំង ទៅលើអ្នកគាំទ្ររបស់ពួកខ្លួន ថាតើអាចនឹងចាប់ផ្តើមធ្វើមហាបាតុកម្ម ឬអាច ឈានដល់ការធ្វើបដិវត្តមហាជនឬមួយយ៉ាងណា ។
ថ្លែងទៅកាន់ក្រុមមនុស្សជិត២០០០នាក់ ដែលភាគច្រើនជាយុវជនក្រោមអាយុ៣០ឆ្នាំ នៅទីលានប្រជាធិបតេយ្យក្បែរវត្តភ្នំ ក្នុងរាជធានីភ្នំពេញនោះ លោកសម រង្ស៊ី បានមានប្រសាសន៍ថា លោកនៅតែរក្សាជំហរធ្វើ មហាបាតុកម្ម ប្រសិនបើគណបក្សប្រជាជនកម្ពុជា មិនបើកផ្លូវអោយអង្គការ សហប្រជាជាតិចូលមកធ្វើជាអាជ្ញាកណ្តាលក្នុងការ ត្រួតពិនិត្យភាពមិនប្រក្រតី នៃការបោះឆ្នោតនោះទេ ។
ការលើកឡើងនេះ ត្រូវបានគេមើលឃើញថា លោកសម រង្ស៊ី មានបំណងដាក់លក្ខខណ្ឌ ដែលធ្វើអោយគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាល មិនអាច ទទួលយកបាន៕ Cambodia News