គ.ជ.ប. គ្រោង​នឹង​ប្រកាស​លទ្ធ​ផល​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី១​៤ខែ​សីហា​

ភ្នំពេញ ៖ គណកម្មាធិការ​ជាតិរៀបចំ​ការបោះ​ឆ្នោត​(គ.ជ.ប.) បានឲ្យ​ដឹងថា ប្រសិន បើមិន​មានពាក្យ​បណ្តឹង​ដោយ​គណ​បក្ស​​នានានៅ​ក្នុងការ​បោះឆ្នោត​ទេនោះ ខ្លួននឹង​ប្រកាស លទ្ធផល​នៅថ្ងៃទី​១៤ ខែ សីហា ខាងមុខ​នេះ​។​

IMG_5438គ.ជ.ប. បានឲ្យ​ដឹងថា ប្រសិន​បើមាន​បណ្តឹង នោះលទ្ធផល​នឹងត្រូវ​ពន្យាការ​ប្រកាស​រហូត ដល់ថ្ងៃទី​៨ ខែ កញ្ញា ខាងមុខ​នេះ ។​

មកដល់​ពេលនេះ​លទ្ធផល​បោះឆ្នោត​ពីថ្ងៃទី​២៨ ខែ កក្កដា ឆ្នាំ​២០១៣ ដែលគេ​បានដឹង ក្រៅផ្លូវការ​គឺ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​អសនៈ​ចំនួន ៦៨ នៅក្នុង​ចំណោម អសនៈ​ចំនួន​សរុប ១២៣ នៅក្នុង​សភា ។

ជុំវិញ​លទ្ធផល​នេះ គណបក្ស​ប្រឆាំង​បាន​ច្រានចោល ហើយកំពុង​តែទាមទារ​ឲ្យ​បង្កើត គណកម្មការ​ឯករាជ្យ​មួយដើម្បី​សើបអង្កេត​ភាពមិន​ប្រក្រតី​នៅក្នុង​ការបោះ​ ឆ្នោត ។

ជុំវិញ​ការទាមទារ​នេះ គណបក្ស​ប្រជាជន​កម្ពុជាបាន​សំរបសំរួល​ជាមួយ​ដោយ​យល់ព្រម ឲ្យមាន​គណកម្មការ​មួយដែល​មានការ​ចូលរួម​ពី គ.ជ.ប. ពី​គណបក្ស​ប្រជាជន​កម្ពុជា និងពី គណបក្ស​ប្រឆាំង​ចូលរួម​ពិភាក្សា ហើយសង្គម​ស៊ីវិលជាតិ និង អន្តរជាតិ​អាច​ចូលរួម​ជា អ្នក​សង្កេតការណ៍​បាន ប៉ុន្តែទោះបី​ជាយ៉ាងណា​គណបក្ស​ប្រឆាំងនៅតែ​ទាមទារឲ្យ​មាន ការ ចួលរួម​ពីអន្តរជាតិ​ថែមទៀត​៕ Cambodia News

Related Articles

Back to top button
Close
Close