ជនភៀសខ្លួនដែលបោះជំរំនៅប្រទេសណូរូមិនអាចក្លាយជាប្រជាជនអចិន្ត្រៃយ៍ឡើយ
រដ្ឋមន្ត្រីអន្តោប្រវេសន៍របស់អូស្ត្រាលី លោក Tony Burke បានបញ្ជាក់ថា ជនភៀសខ្លួនដែលបោះជំរំជាថ្មីនៅប្រទេសណូរូនោះនឹងមិនអាចក្លាយ ជាប្រជាជនអចិន្ត្រៃយ៍នៅប្រទេសនោះឡើយ។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Kevin Rudd បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយនឹងប្រធានាធិបតីប្រទេស ណូរូ ដើម្បីផ្តល់ទីតាំងថ្មីដល់ជនសុំសិទ្ធិជ្រកកោនទាំងឡាយណាដែលត្រូវ បានរកឃើញថាជាជនភៀសខ្លួន ។
ស្រ្តីអ្នកនាំពាក្យប្រទេសណូរូ បាននិយាយថា ជនភៀសខ្លួនទាំងនោះនឹងមិនបានទទួលសិទ្ធិរស់នៅជាអចិន្ត្រៃយ៍នៅ ក្នុងប្រទេសនេះឡើយ ហើយអ្នកស្រីរំពឹងថា ពួកគេនឹងត្រូវផ្លាស់ចេញពីទីនេះជាយថាហេតុ។
លោក Tony Burke បានមានប្រសាសន៍ថា ប្រទេសអូស្ត្រាលីធ្លាប់ធ្វើបែបនេះ រួចមកហើយ ហើយលោកជឿជាក់ថា គម្រោងរៀបចំជាមួយនឹងប្រទេសណូរូនៅពេលនេះនឹងជាគម្រោងមួយដ៏មាន សុវត្ថិភាព៕ (Radio Australia)