លោក ​សម ​រង្ស៊ី​ប្រកាស​មិន​ចូល​ប្រជុំស​ភា​ថ្ងៃ​ដំបូង ​

ភ្នំ​ពេញ​៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បានបញ្ជាក់​​​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ កាលពី​ថ្ងៃទី៥សីហា​ ថា​មិន​ចូលរួម​ប្រជុំ​សភា​នៅ​ថ្ងៃ​ដំបូង​ ជា​ដាច់​ខាត ប្រសិនបើ​គ្មាន​ដំណោះ​ស្រាយ​​​ស្តីពី​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​អាណត្តិ​ ទី៥នេះ​ទេ​ ​

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងទៅកាន់ពលរដ្ឋដែលមានទំនាស់ដីធ្លីនៅបឹងកក់។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ​

ថ្លែង​ទៅកាន់​ពលរដ្ឋ​ដែលមាន​ទំនាស់​ដីធ្លី​នៅ​បឹងកក់​​​​ លោក​សម រង្ស៊ី នៅតែ​ទាត់ចោល​លទ្ធផល​បោះឆ្នោត​បណ្តោះអាសន្ន ហើយ​អំពាវនាវ​ឱ្យ​អង្គកា​សហប្រជាជាតិ ចូល​អន្តរាគមន៍​ធ្វើជា​អាជ្ញាកណ្តាល​សម្រាប់​ការដោះស្រាយ​ភាពមិនប្រក្រតី​ ដែល​បក្សប្រឆាំង​ចោទ​ថា បាន​បង្កឡើង​ដោយ​គណបក្សកាន់អំណាច និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។

ការតវ៉ា​របស់​បក្សប្រឆាំង​បាន​ធ្វើឡើង​ខណៈដែល គណបក្ស​ប្រជាជន​កម្ពុជា បាន​​អះអាងថា ខ្លួន​នៅតែ​បន្ត​ដឹកនាំ​រដ្ឋាភិបាល​ដដែល ដោយ​ទទួលបាន​កៅអី​ក្នុង​សភា​ចំនួន ៦៨ ទល់នឹង ៥៥កៅអី​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ។

ប៉ុន្តែ ការ​គំរាម​មិន​ចូលប្រជុំ​សភា​របស់​គណបក្សប្រឆាំង​មិនបាន​ធ្វើ​ឲ្យ​ គណបក្សកាន់អំណាច​ព្រួយបារម្ភ​ទេ។ លោក នាយករដ្ឋមន្ត្រី​ហ៊ុន សែន បានបញ្ជាក់​រួចហើយ​ថា បើទោះបីជា​គណ​បក្ស​ប្រឆាំង​មិន​ចូលរួម​ក៏ដោយ​ ក៏​គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ ​អាច​ដំណើរការ​រដ្ឋសភា​សម្រាប់​នីតិកាល​ថ្មី​បាន​ដដែល។

សម្រាប់​គណបក្សកាន់អំណាច ការមិន​ចូលប្រជុំ​របស់​គណបក្ស​ប្រឆាំង មានន័យ​ស្មើនឹង​ការបោះបង់​អាសនៈ​សភា​ចោល ហើយ​ពេលនោះ គជប នឹងធ្វើ​ការបែងចែក​អាសនៈ​ទាំងនោះ​ឱ្យទៅ​គណបក្សនយោបាយផ្សេងៗទៀត។

គួរ​រំលឹក​ផងដែរ​ថា​ដើម្បី​ដោះស្រាយ​ភាពជាប់គាំង​នយោបាយ​ក្រោយ​ការបោះឆ្នោត លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន ធ្លាប់​ប្រកាស​បើកផ្លូវ​ចរចារ​ជាមួយ​លោក សម រង្ស៊ី​ម្តង​រួចមកហើយ​កាលពី​ថ្ងៃទី៣១​កក្កដា ដើម្បី​ជជែក​ពី​ការដឹកនាំ​ក្បាលម៉ាស៊ីន​រដ្ឋសភា។

​​ប៉ុន្តែ បក្សប្រឆាំង​មិន​ទទួលយក​ការចរចា​ណាមួយ​ទេ​ក្រៅតែពី​ការទាមទារ​ឲ្យ​ដោះស្រាយ​ ភាព​មិន​ប្រក្រតី​នៃ​ការបោះឆ្នោត។ គម្រោង​នៃ​ការបង្កើត​គណៈកម្មការ​ចម្រុះ​ក៏បាន​ទទួល​បរាជ័យ​ទៀត​ក្រោយ​ពី​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដកខ្លួន៕ Cambodia News

Related Articles

Back to top button
Close
Close