ក្រសួងអប់រំ អះអាងថា ខ្លួនបាននឹងកំពុងតែ រឹតបន្តឹត ការប្រលងបាក់ឌុប
ភ្នំពេញ៖ ការបំពុលបរិយាកាសក្នុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៣ នេះ គឺមិនខុសពីឆ្នាំមុនៗនោះឡើយ ដោយគេសង្កេតឃើញថាភាពប្រក្រតីតែងតែកើតឡើងនៅតាមមណ្ឌលប្រលងនានាទូទាំងប្រទេស ព្រោះតែបែកឆ្លាយវិញ្ញាសារក្នុងបន្ទប់ប្រលង។
សកម្មភាពបង្ហោះចែកចាយវិញ្ញាសារតាមរយៈបណ្តាញសង្គមហ្វេសប៊ុក (Facebook)ចែកគ្នា, ការផ្តល់ចម្លើយតាមរយៈការប្រើប្រាស់ទូរស័ព្ទឆ្លើយឆ្លង, អនុរក្សរធ្វើចម្លើយលក់ឲ្យបេក្ខជន,ការប្រមូលលុយពីបេក្ខជន និងសកម្មភាពគ្រប់រូបភាពតាមដែលអាចធ្វើទៅបាន ។
ប្រធាននាយកដ្ឋានមធ្យមសិក្សាចំណេះដឹងទូទៅ នៃក្រសួងអប់រំយុវជន និងកីឡា លោក អ៊ឹង ង៉ោហុក បានថ្លែងប្រាប់ឱ្យអ្នកសារព័ត៌មានថា ការប្រលងឆ្នាំនេះ មិនមានការបែកធ្លាយវិញ្ញាសារ ឬសកម្មភាពលក់វិញ្ញាសារអ្វីនោះឡើយ ការប្រឡងគឺប្រព្រឹត្តទៅដោយមានសកម្មភាពស្ងប់ស្ងាត់ និងមានការយាមកាមយ៉ាងម៉តចត់ ពីសំណាក់កងកម្លាំងសមត្ថកិច្ច ។
លោកបានអះអាងថា « ហឹបវិញ្ញាសារត្រូវបានលោករដ្ឋមន្រ្តីក្រសួងអប់រំ អញ្ជើញជាអធិបតីបើកនាព្រឹកនេះ នៅវិទ្យាល័យប៊ុនរ៉ានី ហ៊ុន សែន វត្តភ្នំដោយមានការឃ្លុំបេយ៉ាងត្រឹមត្រូវជាទីបំផុត អត់មានការបែកធ្លាយវិញ្ញាសារអីនោះទេ ។ អ្វីដែលគេបង្ហោះតាមហ្វេសប៊ុកនោះ គឺជាការបំពុលបរិយាកាសនាពេលប្រឡងតែប៉ុណ្ណោះ»។
លោក អ៊ឹង ង៉ោហុក បន្ថែមថា ដើម្បីរឹតបន្តឹងគុណភាពអប់រំ ក៏ដូចជាទប់ស្កាត់សកម្មភាពលួចចម្លងនេះ ខាងក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងទៅគ្រប់មណ្ឌលប្រឡងទូទាំងរាជធានី-ខេត្ត ក៏ដូចជាអាជ្ញាធរ និងសមត្ថកិច្ច ឲ្យជួយទប់ស្កាត់ទៅលើបញ្ហានេះឲ្យបានតឹងរឹងជាទីបំផុត ៕ នាង/Cambodia News