បាតុករ​រាប់​ពាន់​នាក់​ធ្វើ​បាតុកម្ម​នៅ​ទី​ក្រុង​បាង​កក

ក្រុម​បាតុករ​រាប់​ពាន់​នាក់​បាន​មក​ជួប​ជុំ​ គ្នា​នៅ​តាម​ដង​ផ្លូវ​នា​ទីក្រុង​បាងកក​ដើម្បី​ធ្វើការ​តវ៉ា​ប្រឆាំង​ រដ្ឋាភិបាល និង លោក ថាក់​ស៊ីន ស៊ីណាវ៉ាត ​អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ​ដែល​បាន​និរទេស​ខ្លួន​។

ក្រុម​បាតុករ​មាន​ការខឹង​សម្បានឹង​​ច្បាប់​ថ្មី​ដែល​គាំ​ទ្រ​ ឲ្យ​រដ្ឋាភិបាល​ ដែល​ក្រុម​បាតុករ​លើកឡើង​ថា​ច្បាប់​នេះ​អាច​ជួយ​លោក​ថាក់​ស៊ីន​ឲ្យ​ត្រឡប់​ ចូល​ស្រុក​វិញ​បាន។

ក្រុម​បាតុករ ដែល​ជា​អ្នក​គាំ​ទ្រ​ព្រះ​មហាក្សត្រ​ថៃ បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​បច្ចុប្បន្ន​ចុះ​ចេញ​ពី​តំណែង។

មានការ ​​រឹត​បន្តឹង​សន្តិសុខ​នា​ទីក្រុង​បាងកក ​ដោយអនុញ្ញាត​ឲ្យ​នគរបាល​ប្រើប្រាស់​គ្រាប់​កាំ​ភ្លើង​ជ័រ និង​កាណុង​បាញ់​ទឹក​ប្រសិន​បើ​មាន​អំពើ​ហិង្សា​ផ្ទុះ​ឡើង៕ (Radio Australia)

Related Articles

Back to top button
Close
Close