យុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោតចាប់ផ្តើមថ្ងៃនេះនៅអូស្ត្រាលី
មេដឹកនាំគណបក្សនយោបាយចំនួនពីរកំពុង បង្ហាញពីភាពវិជ្ជមានរបស់គេរៀងៗខ្លួនខណៈពេលដែលយុទ្ធនាការស្វែង រកសំឡេងឆ្នោតដែលមានរយៈពេល ៥សប្តាហ៍នឹងចាប់ផ្តើមធ្វើឡើងនាថ្ងៃនេះ។
លោកខេវិន រ៉ាដ នាយករដ្ឋមន្ត្រីអូស្ត្រាលីបានធ្វើការចោទប្រកាន់គណបក្សប្រឆាំងថា មានផែនការកាត់បន្ថយថវិកាដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច។ ចំណែកមេដឹកនាំគណបក្សប្រឆាំងលោក Abbott កំពុងលើកឡើងពីចំណុចវិជ្ជមានរបស់លោកដោយលើកឡើងពីការកសាងប្រ ទេសអូស្ត្រាលីឲ្យបានប្រសើរជាងនេះ។
លោកខេវិនរ៉ាដ ក៏បានធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មនូវយុទ្ធនាការរបស់លោកផងដែរ ដោយបង្ហាញថាគោលនយោបាយរបស់លោក Abbott មានលក្ខណៈអវិជ្ជមាន ហើយសន្យាថាគណបក្សរបស់លោកនឹងធ្វើឲ្យសេដ្ឋកិច្ចកាន់តែប្រសើរ។
ពាក្យ ស្លោកក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ខេវិន រ៉ាដ គឺ “វិធីថ្មី” ដែលជាពាក្យស្លោកមួយមិនធ្លាប់ប្រើសម្រាប់រដ្ឋាភិបាលកំពុងកាន់ អំណាច ដែលវិធីសាស្រ្តថ្មីនេះលោកព្យាយាមបង្ហាញនូវផែនការរបស់លោកក្នុង ការដោះស្រាយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចក្នុងគម្រោងសាលារៀន និងបណ្តាញអ៊ីនធើណិត broadband។
លោក Abbott បានលើកឡើងផងដែរថាការផ្លាស់ប្តូររដ្ឋាភិបាលមានន័យថាមានការ កាត់បន្ថយពន្ធ ខណៈពេលដែលពន្ធលើរ៉ែ និងកាបូនកំពុងមានការកើនឡើង និងការគាំទ្រដល់គ្រួសារដែលនឹងទទួលបាននូវការឈប់សម្រាកមាតុភាព ដោយទទួលបានប្រាក់ឧបត្ថម្ភច្រើនជាងមុន៕ (Radio Australia)