អ្នក​ប្រើ​ប្រាស់​ និង​ចែក​ចាយ​ថ្នាំ​ញៀន​បាន​ ១៦​​នាក់​ត្រូវ​បាន​សម្ថ​កិច្ច​ឃាត់​ខ្លួន​

ភ្នំពេញ ៖ កាលពីវេលាម៉ោង​៣ និង​៤០នាទី​រសៀល​ថ្ងៃទី២ ខែសីហា នេះ​ នគរបាលប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ​សហ​ការ​ចាមួយ​នគរបាល​ខណ្ឌចំការមន បាន​ធ្វើការ​ឃាត់​ខ្លួនមនុស្ស​ចំនួន​១៦នាក់ ​​ពាក់ព័ន្ធ​នឹង​សេព​ថ្នាំ​ញៀន និង​ចែក​ចាយ​ថ្នាំ​ នៅចំណុច​ផ្ទះលេខ​៧ ផ្លូវ​ឌឿង​ហែម សងា្កត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន​។

​ជន​មួយក្រុម​ខាងលើនេះ សមត្ថកិច្ច​ជំនាញ​នៅមិនទាន់​បញ្ជាក់ពីអត្តសញ្ញាណនៅឡើយទេ ​ដោយ​សារ​តែពេលនេះ សមត្ថ​កិច្ច​កំពុង​បំបែកគ្នា​ធ្វើ​ការសាកសួរ ។ ប្រតិបត្តិ​ការ​ខាងលើនេះ សមត្ថកិច្ច​ដកហូត​បានឧបករណ៍​​សេពថ្នាំញៀន​បានមួយចំនួនធំដែរ ។ ការ​​​ចាប់ខ្លួន​ជន​មួយក្រុម​នេះ គឺអនុវត្ត​ឡើង​ដោយយោង​​លើ​ការ​តាមដាន​ស្រាវជ្រាវ​អស់រយៈ​ពេល​ជាច្រើន​ ថ្ងៃកន្លងមកហើយ ៕ នាង​/Cambodia News

Cam0

Related Articles

Back to top button
Close
Close