ប្រទេសវៀតណាម​​ហាមឃាត់​​ការចែករំលែក​​ព័ត៌មាន​​តាមអ៉ិនធើរណិត

ប្រទេស​វៀត​ណាម​នឹង​​មិន​​អនុញ្ញាត​ ឲ្យ​​អ្នក​ សរសេរ​​និពន្ធ​តាម​អ៊ិនធើរណិត និង​​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​  (Bloggers & Social Media) ចែក​រំលែក​ព័ត៌មាន​តាម​អ៊ិនធើរណិត​ទៀត​ទេ ​នេះ​បើ​តាម​​​​បទ​បញ្ជា​ថ្មី​មួយ ចុះ​ហត្ថលេខា ដោយ​​នាយក​រដ្ឋ​មន្ត្រី​វៀត​ណាម លោក Nguyen Tan Dung ។

បទ ​បញ្ជា​ថ្មី​នោះ​ បាន​ចែង​ថា ​​បណ្តាញ​សង្គម​​​ ដូច​ជា Facebook ​និង  Twitter ​គួរ​​ប្រើ​ប្រាស់​សម្រាប់​តែ​ ​“ផ្តល់​ និង​ប្តូរ​ព័ត៌មាន​ផ្ទាល់​ខ្លួន” ​​តែ​ប៉ុណ្ណោះ។

ឯកសារ​បទ​បញ្ជា​​នោះ បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ពុធ  ដោយ​បាន​កំណត់​លក្ខ​ខណ្ឌ​ថា អ្នក​ប្រើ​ប្រាស់​អ៊ិនធើរណិត មិន​គួរ​​​​ប្រើ​​បណ្តាញ​សង្គម ដើម្បី​ចែក​រំលែក ឬ​ប្តូរ​​ព័ត៌មាន​​ទាក់ទង​នឹង​ព្រឹត្តិ​ការ​បច្ចុប្បន្ន​នោះ​ទេ។

​​ ថ្នាក់​ដឹក​នាំ​នៃ ក្រសួង​ព័ត៌មាន​អេឡិកត្រូនិច ​ទូរទស្សន៍ និង​វិទ្យុ  លោក Hoang Vinh Bao ​មាន​ប្រសាសន៍​ថា គ្មាន​ការ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​​​​​បណ្តាញ​សង្គម ស្រង់​ផ្សាយ​​ព័ត៌មាន​ទូទៅ , ព័ត៌មាន​ពី​​កា​សែត, ព័ត៌មាន​ពី​ភ្នាក់ងារ​សារព័ត៌មាន  ឬព័ត៌មាន​​ពី​វ៉ិបសៃថ៍ទាំង​ឡាយ​របស់​រដ្ឋ​នោះទេ​។

គេ​មិន​ដឹង​ច្បាស់​ នៅ​ឡើយ​ទេ​ថា​ ច្បាប់ប្រទេស​វៀតណាម​ ដែល​នឹង​យក​ទៅ​អនុវត្ត​​នៅ​ខែ​កញ្ញា​ខាង​មុខ​នេះ នឹង​ត្រូវ​អនុវត្ត​ដោយ​វិធីណា ឬ​មាន​ការ​ដាក់​ទោស​យ៉ាង​ណា​ចំពោះ​អ្នក​មិន​គោរព​ច្បាប់​នេះ៕ (Radio Australia)

Related Articles

Back to top button
Close
Close