អូស្ត្រាលីបញ្ចេញ​តួលេខ​នៃការចំណាយ

មុន​នេះ​​អូស្ត្រាលី បាន​​​បញ្ចេញ​តួលេខ​នៃ​ការ​ចំណាយ​​សម្រាប់​​កិច្ច​ព្រម​ព្រៀង​របស់​ខ្លួន ក្នុង​ការ​តាំងទីលំនៅ​សា​រ​ឡើង​វិញ​ជូន​បណ្តា​ជន​ស្វែង​សុំ​សិទ្ធិ​ជ្រក​កោន ក្នុង​ប្រទេស​ប៉ាពួ​នូវែល​ហ្គីណេ។

រដ្ឋមន្រ្តី ​ផែនការថវិកា​​អូស្ត្រាលី លោក Chris Bowen មាន​ប្រសាសន៍​ថា អូស្រ្តាលី​នឹង​ត្រូវ​ចំណាយ​ថវិកា ​ ១១០០លាន​ដុល្លារ​ក្នុង​ រយៈពេល​បួន​ឆ្នាំ  ប៉ុន្តែ​ក៏​មាន​ការ​សន្សំ​បាន​ថវិកា​ខ្លះ​ដែរ ជុំវិញ​កិច្ច​ព្រម​ព្រៀង​ស្តី​អំពី​​ជន​ស្វែង​សុំ​សិទ្ធិ​ជ្រក​កោន​នោះ។

ជាមួយ ​នឹង​ការ​ប្រកាស​ពី​ស្ថានភាព​​សេដ្ឋកិច្ច​មុន​​​​ពេល​បោះ​ឆ្នោត​របស់​ខ្លួន, រដ្ឋាភិបាល​​អូស្ត្រាលី ​បាន​បង្ហាញ​ឲ្យ​ដឹង​ផង​ដែរ​ថា ​ក្នុង​ឆ្នាំ​​​​ហិរញ្ញ​វត្ថុ​នេះ ​ប្រទេស​អូស្ត្រាលី​បាន​ចំណាយ​ថវិកា​ចំនួន ៣ម៉ឺន លានដុល្លារ ច្រើន​ជាង​ថវិក​ចំណូល៕​(Radio Australia)

Related Articles

Back to top button
Close
Close