គណ​បក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ការ​ពិនិត្យ​ឈ្មោះ​អ្នក​គាំទ្រ​ដែល​បាត់​

ភ្នំ​ពេញ​៖ នៅ​ថ្ងៃ​​ទី​០១ ខែសីហានេះ​ គណកម្មាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ទីស្នាក់ការ​កណ្ដាល សង្កាត់​ភ្នំ​ពេ​ញេ ខណ្ឌ​​​ទួលគោក ​បាន​ឲ្យ​ដឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ​ក៏​កំពុង​ធ្វើ​ការ​ពិនិត្យ​ឈ្មោះ​របស់​អ្នក​គាំ​​ទ្រ​ ខ្លួន​ដែល​គណបក្ស​នេះ​អះ​អាង​ថា​បាន​បាត់ឈ្មោះ​ តែ​ចំនួន​ប្រ​ជា​ពល​រដ្ឋ​ ​ដែល​​បាន​បាត់ឈ្មោះ​នោះ គណបក្ស​សង្គ្រោះ​ជាតិ​បាន​រកឃើញ​ត្រឹមតែ​ជាង​១​ពាន់​​ប៉ុណ្ណោះ។

Camនៅ​ខណៈដែល គ​.​ជ​.​ប កំពុងតែធ្វើការ​រាប់​ស​ន្លឹ​ក​ឆ្នោត ហើយ​មិនទាន់បាន​បែក​ចែក​អា​សនៈ​នៅឡើយ​នោះ ប៉ុន្តែ​មេដឹក​នាំ​គណ​បក្ស​ប្រឆាំង លោក សម រង្ស៊ី និង​លោក កឹម សុខា បានធ្វើ​សន្និសីទកាសែត​ភ្លាមៗ​បដិសេធ​លទ្ធផល​ឆ្នោត​នៅ​ថ្ងៃទី​​២៩ ខែកក្កដា ឆ្នាំ​២០១៣ នៅ​ទីស្នាក់ការ​កណ្ដាល​របស់​ខ្លួន ដោយបាន​ស្នើអោយ​មានកា​រ​បង្កើត​គណ​ក​ម្មា​ធិ​ការ​ជម្រុះ​​មួយ ក្នុង​នោះ​មាន​ភាគី​ពាក់ព័ន្ធ​ចូលរួម​ពី​តំណាង​អង្គការ​សហ​ប្រជា​​ជាតិ គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គណបក្ស​ប្រ​ជា​ជន​កម្ពុជា គណបក្ស​​សង្គ្រោះ​ជាតិ អង្គការ​សមាគមជាតិ និង​អន្តរជាតិ​ផងដែរ​។​

​ទាក់ទង​នឹង​ការបង្កើត​គណ​កម្ម​ធិ​ការ​ជម្រុះ​ដើម្បី​ធ្វើការ​ពិនិត្យ​ សន្លឹកឆ្នោត​រួម​នោះ​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន កាល​​ពី​ថ្ងៃទី​៣១ ខែកក្កដា ម្សិលមិញ​​ នៅ​ការដ្ឋាន​ស្ពាន​អាកាស​ស្ទឹងមានជ័យ ​បាន​យល់ព្រម​អោយមាន​ការបង្កើត​ក្រុម​ការងារ​​ក្នុង​ការ​រាប់​ សន្លឹកឆ្នោត​នេះ​​ ដោយមាន​សមាសភាព មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ចូលរួម​ដូចជា​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​​​ស ខេង លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន និង​លោក សាយ ឈុំ​៕ Cambodia News

Related Articles

Back to top button
Close
Close