មនុស្សជាង ១០នាក់ ស្លាប់ដោយសីតុណ្ហភាពក្តៅខ្លាំងក្នុងទីក្រុងសៀងហៃ
មនុស្សប្រមាណជាជាង ១០នាក់ បានបាត់បង់ជីវិតក្នុងទីក្រុងសៀងហៃ ក្រោយពីសីតុណ្ហភាពនៅក្នុងទីក្រុងនេះបានកើនឡើងខ្ពស់ដែលមិនធ្លាប់មានក្នុងពេលជាង ១៤០ឆ្នាំ។
តំបន់ភាគច្រើនក្នុងប្រទេសនេះ កំពុងស្ថិតក្នុងការតាមដានកំដៅយ៉ាងស្វិតស្វាញ ។ ក្រុមអ្នកឧតុនិយម បានចេញសេចក្តីព្រមានថា សីតុណ្ហភាពដ៏ក្តៅបំផុតក្នុងថ្ងៃពុធម្សិលនេះ អាចនឹងខ្ពស់ដល់ទៅ ៤១អង្សារសេ ។
របាយការណ៍ពីមន្ទីពេទ្យ បានឲ្យដឹងថាចំនួន អ្នកជម្ងឺបានកើនឡើងដល់ទៅ ១០% ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ។
មន្ត្រីនាំពាក្យមួយរូប ពីមណ្ឌលសុខភាពសៀងហៃ បានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ទាំង១០នាក់នោះគឺដោយសារការដាច់សសៃខួរក្បាលដែលបណ្តាលមកពីសីតុណ្ហភាពឡើងខ្ពស់កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ៕ (Radio Australia)