ប្រជា​ពលរដ្ឋ​ហ្វី​លី​ពីន ១​លាន​នាក់ទទួល​​រង​ការ​កាត់​ផ្តាច់​ចរន្ត​អគ្គិសនី

ប្រជា​ពលរដ្ឋ​​ប្រមាណ​ជា ១​លាន​នាក់ ដែល​រស់​នៅ​ក្នុង​ខេត្ត​​Albay នៃ​ប្រទេស​ហ្វី​លី​ពីន ​បាន​ទទួល​​រង​ការ​កាត់​ផ្តាច់​ចរន្ត​អគ្គិសនី​ ​ដោយ​សាររដ្ឋាភិបាល​មិន​បាន​សង​បំណុលដល់​ក្រុម​ហ៊ុន​ផ្តល់​ថាម​ពល​អគ្គិសនី Albay Electric Co-Operative ​អស់​​​រយៈពេល​ ១៥ ឆ្នាំ​មក​ហើយ​។

មន្ទី​ពេទ្យ សណ្ឋាគារ និង​ប្រលាន​យន្តហោះ​នៅ​ក្នុង​ខេត្ត​នេះបាន​ប្រើ​ម៉ាស៊ីន​ភ្លើង​​របស់​ខ្លួ​នផ្ទាល់ ក្រោយ​ពី​មាន​ការ​ផ្តាច់​ចរន្ត​អគ្គិសនី​ នា​រសៀល​ថ្ងៃ​អង្គារ​ម្សិល​មិញ​នេះ​ ខណៈ​ដែល​​ក្រុមហ៊ុន​អាជីវកម្ម​ទាំងឡាយ​ត្រូវ​បិទទ្វារនិង​ប្រជាជន​​ត្រូវ​ជំនះ​​នឹង​​អាកាស​ធាតុ​ត្រជាក់

រដ្ឋាភិបាល​ហ្វីលីពីន​បាន​ឲ្យ​ដឹង​ថា​ការ​កាត់​ផ្តាច់​ថាមពល​អគ្គិសនី​នេះ​គឺ​ដោយ​សារ​ខ្លួន​មិន​បាន​បង់​ថ្លៃ​សេវា​អគ្គិសនី​ចំនួន ៩៣​លាន​ដុល្លារ ឲ្យ​ក្រុមហ៊ុន​ Albay ដោយ​រាប់​គិត​ចាប់​តាំង​ពី​ឆ្នាំ ១៩៩៨ មក​ ។មន្ត្រី​រដ្ឋាភិបាល​ទាំង​ថ្នាក់​ខេត្ត​ និង​ក្នុង​តំបន់​ បាន​ចោទ​ប្រកាន់​ ​ក្រុមហ៊ុនAlbay ថា​បានគ្រប់​គ្រង​ការ​បូក​បំណុល​អគ្គិសនី​មិន​ត្រឹម​ត្រូវ​

យ៉ាង​ណា​ម៉ិញ​ ថាម​ពល​អគ្គិសនី​ត្រូវ​បានតភ្ជាប់​មក​វិញ លើក​លែង​តែ​សម្រាប់​​អតិថិជន​​​​ធំៗ​ ចំនួន​១០០​ តែ​ប៉ុណ្ណោះ៕ (Radio Australia)

Related Articles

Back to top button
Close
Close