តុលាការព្រហ្មទ័ណ្ឌក្រុងបាងកកបើកសវនការកាត់ទោសក្រុមអាវលឿង
នៅថ្ងៃចន្ទ ទី២៩ កក្កដានេះ តុលាការព្រហ្មទ័ណ្ឌក្រុងបាងកកបើកសវនការកាត់ទោសក្រុមអាវលឿងដែលជា ក្រុមប្រឆំាងលោកអតីតនាយករដ្ឋមន្រ្តីថាក់ស៊ីន ស៊ីណាវ៉ាត់។ ក្រុមអាវលឿងបានជាប់ចោទពីបទចូលកាន់កាប់ព្រលានយន្តហោះចំនួនពីរ ក្នុងទីក្រុងបាងកកកាលពីខែវិច្ឆិកាឆ្នំា ២០០៨។ ព្រឹត្តិការណ៍កាន់កាប់ព្រលានយន្តហោះដែលកាលណោះបានធ្វើឲ្យមានការ រំាងស្ទះអ្នកធ្វើដំណើររាប់សិបពាន់នាក់។ ដំណើរការកាត់ទោសនឹងត្រូវប្រើរយៈពេលជាច្រើនខែ។
ជាផ្លូវការ មានមនុស្សសរុបចំនួន ១១៤នាក់ត្រូវបង្ហាញខ្លួននៅមុខតុលាការព្រហ្មទ័ណ្ឌក្នុងក្រុងបាងកក។ អ្នកទំាង ១១៤នាក់សុទ្ធសឹងជាសមាជិកសំខាន់ៗរបស់ក្រុមអាវលឿង។ តំាងពីជិត ១០ឆ្នំាកន្លងទៅ ចលនាគំាទ្ររាជានិយមមួយនេះបានធ្វើយុទ្ធនាការប្រឆំាងនឹងលោកអតីត នាយករដ្ឋមន្រ្តីថៃថាក់ស៊ីន ស៊ីណាវ៉ាត់។ ពួកអាវលឿងទំាងនេះបានជាប់ពីបទបានចូលកាន់កាប់ព្រលានយន្តហោះអស់ រយៈពេលជាច្រើនសប្តាហ៍ វិមានរដ្ឋាភិបាល និងរដ្ឋសភាកាលពីខែវិច្ឆិកា ឆ្នំា ២០០៨។ ទង្វើរបស់ពួកអាវលឿងកាលណោះបានធ្វើឡើង ជួនចំពេលដែលបងថ្លៃរបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត់កំពុងដឹកនំារដ្ឋាភិបាល។ គឺទើបតែនៅក្នុងខែធ្នូ ឆ្នំា ២០០៨ ដដែលនោះទេ ដែលក្រុមអាវលឿងបានបញ្ឈប់សកម្មភាពរបស់ខ្លួន បន្ទាប់ពីតុលាការធម្មនុញ្ញបានសម្រេចរំលាយរដ្ឋាភិបាលរបស់បងថ្លៃលោក ចាក់ស៊ីនចោល។
ក្នុងចំណោមជនជាប់ចោទទំាង ១១៤នាក់នោះ គេឃើញមានលោក Sondhi Limthongkul ដែលជាមនុស្សស្និទិនឹងរបបរាជានិយម និងដែលធ្លាប់បានប្រកាសថា លោកបានទទួលការគំាទ្រពីព្រះមហាក្សត្រនៅក្នុងយុទ្ធនាការប្រឆំាងនឹង លោកថាក់ស៊ីន ស៊ីណាវ៉ាត់។ រូបលោក Sondhi Limthongkul ក៏ដូចជាជនជាប់ចោទអាវលឿងផ្សេងទៀតបានជាប់ចោទពីបទភេរវនិយម។ គឺជាបទឧក្រិដ្ឋមួយដែលនឹងអាចទទួលទោសប្រហារជីវិត។
យ៉ាងណាក៏ដោយ ដំណើរការកាត់ទោសក្រុមអាវលឿងពេលនេះនឹងត្រូវបានទទួលការតាមដានយ៉ាង យកចិត្តទុកដាក់បំផុតពីក្រុមអាវក្រហមដែលជាសកម្មជនគំាទ្រលោក ថាក់ស៊ីន ស៊ីណាវ៉ាត់។ កន្លងមក មានក្រុមអាវក្រហមជាច្រើននាក់ធ្លាប់បានទទួលការកាត់ទោសពីបទបង្ក អាណាធិបតេយ្យក្នុងក្រុងបាងកកកាលពីឆ្នំា ២០១០។ ខណៈនេះ ពួកអាវក្រហមកំពុងរង់ចំាមើលពីការសម្រេចរបស់តុលាការក្នុងការ ជំនំជម្រះក្តីលើក្រុមអាវលឿងវិញម្តង៕ដោយ គួច គន្ធារ៉ា(RFI)