អាជ្ញាធរយុត្តិធម៌បារាំងនិយាយថា អលង្ការដែលចោរលួចនៅ Cannes មានតម្លៃជាង១៣០លានដុល្លារ

អាជ្ញាធរ​​យុត្តិធម៌​បារាំង​និយាយ​​​ថា គ្រឿង​អលង្ការ​ដែល​ចោរលួច​​នៅសណ្ឋាគារ​ Carlton ក្នុង​ក្រុង Cannes មានតម្លៃជាង​​១៣០លាន​ដុល្លារ​។

ការវាយ​តម្លៃ​ពីគ្រា​ដំបូង​​នៃ​គ្រឿង​អលង្ការនេះ​គឺមាន​​ត្រឹម​​ប្រមាណតែ​៥០​លាន​ដុល្លារ​​ប៉ុណ្ណោះ។

ប៉ុន្តែ ​ភ្នាក់ងារ​ស៊ើប​អង្កេត​​និយាយ​​​ថា ​បុរស​ប្រដាប់​អាវុធ​ម្នាក់​បា​​ចូល​ប្លន់​ការតាំងពិព័រណ៍​គ្រឿង​អលង្ការមួយ ​នៅ​​សណ្ឋាគារ​កាលពីម្សិល​មិញ​ ​ទាំងកណ្ដាល​ថ្ងៃ។

ចោរ​នោះ​បាន​លៃលក​គេច​ខ្លួន​រួច​​ ដោយ​យកទៅជាមួយ​នូវ​វ៉ាលិស​មួយ​ដែល​មាន​ផ្ទុក​គ្រឿង​អលង្ការ​មាន​តម្លៃ។

ប៉ូលិស​​និយាយ​​​ថា ការ​ប្លន់​នេះ​គឺជា​ចោរកម្ម​ដ៏ធំបំផុតមួយ​នៅ​ប្រទេស​បារាំង​​នៅក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗនេះ៕​(Radio Australia)

Related Articles

Back to top button
Close
Close