ចង្កឹះ​ដែល​ប្រើ​ហើយ ​បោះចោ​ល​នោះ ​អាច​បង្ក​ជា​ជំងឺ​រ៉ាំ​រ៉ៃ ​ទៅ​ថ្ងៃ​ក្រោយ​

សុខភាព​៖ បច្ចុប្បន្ននេះ កំនើននៃការ ប្រើប្រាស់ ចង្កឹះដែលប្រើហើយ បោះចោលនោះ មាន​ការ​កើន​ឡើង គួរអោយកត់សម្គាល់ ទាំង ការលក់ដូរ តូចតាច រហូតដល់ទៅតាម ហាងនានា ជាដើម។

ចង្កឹះដែលប្រើហើយ បោះចោល
ចង្កឹះដែលប្រើហើយ បោះចោល

ក៏ប៉ុន្ដែ អ្វីដែលជា ការព្រួយបារម្ភ ដែលមនុស្សភាគច្រើន មិនបានដឹងនោះ គឺថា ការ ប្រើប្រាស់ ចង្កឹះ​បែបនេះ ក្នុងរយៈពេលយូរ អាចបង្កទុក្ខទោស ដល់អ្នកប្រើប្រាស់ នៅថ្ងៃខាងមុខ។

លោកបណ្ឌិត Tran Dang ដែលជា អតីតនាយកនៃ នាយកដ្ឋានអនាម័យ និង សុវត្ថិភា​ព​ស្បៀង​អាហារ (MOH) បានអោយដឹងថា សារធាតុ sodium, sulfur dioxide​ មិន​គួរ​ប្រើ​នៅ​ក្នុង​ដំណើរ​ការ​ម្ហូប​អាហារ និងផលិតផល ទាំងឡាយ ដូចជាចង្កឹះនោះឡើយ ទោះបីជាសំណល់គីមីនៅលើ ចង្កឹះ​ទាំងនោះ ស្ថិត​ក្នុង​កំរិតមិនច្រើន ក៏ដោយ ប៉ុន្តែវានឹងនាំឱ្យមានការ ឈឺរ៉ាំរ៉ៃ ឬ អាចឈានទៅដល់ ជំងឺមហារីក។

មិនតែប៉ុណ្ណោះ សារធាតុគីមីដែល ដាក់ក្នុង ចង្កឹះ អោយមាន ពណ៌ និងក្លិន ទាំងនោះ អាច​បង្ក​ឱ្យ​មាន​បញ្ហា​នៅ ក្នុងការរលាក ប្រព័ន្ធ រំលាយ អាហារ ហើយអាច បង្កឱ្យមានដំបៅ ប្រសិន​បើ​បាន​ប្រើ​ចង្កឹះដែលមាន ជាតិផ្សើម និង សំងួត មិនបានស្ងួតល្អ បែបនេះ ក្នុងរយៈពេលយូរ៕ Cambodia News

Related Articles

Back to top button
Close
Close