តើ៦៨អាសនៈ អាចឲ្យគណបក្សប្រជាជនកម្ពុជាបង្កើតរដ្ឋាភិបាលតែម្នាក់ឯងបានដែរឬទេ?
ភ្នំពេញ៖ បើសិនជាគេផ្អែកតាមលទ្ធផលបណ្តោះ អាសន្ន ដែលប្រកាសដោយគ.ជ.ប និងតាមការប្រកាសអះអាងរបស់គណបក្សកាន់អំណាច គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈ ៦៨ក្នុងរដ្ឋសភាអាណត្តិទី៥នេះ ចំណែកគណបក្សសង្រ្គោះជាតិវិញ ទទួលបាន ៥៥អាសនៈ។
បើតាមលទ្ធផលដែលផ្តល់ឲ្យដោយអង្គការខុមហ្វ្រែល គណបក្សប្រជាជនកម្ពុជាទទួលបាន ៦៧អាសនៈ ចំណែកគណបក្សសង្រ្គោះជាតិបាន ៥៦អាសនៈ។ បើផ្អែកលើលទ្ធផលនេះ តើគណបក្សប្រជាជនកម្ពុជាអាចបង្កើតរដ្ឋាភិបាលតែម្នាក់ឯងបានដែរឬទេ? ។ Cambodia News