អ្នកភ្នំពេញសម្រុកទិញអង្ករទុក
ដោយ ហេង នាង/Cambodia News
រាជធានីភ្នំពេញ៖ អ្នករស់នៅក្នុងរាជធានីភ្នំពេញបាននាំគ្នាទិញអង្ករទុកបម្រុងខុសពីធម្មតាសម្រាប់អាហារប្រចាំថ្ងៃ ព្រោះខ្លាចមានបញ្ហាដែលបណ្តាលមកពីគណបក្សនយោ បាយធំៗទាំងពីរមិនព្រមឯកភាពគ្នាចំពោះលទ្ធផលបោះឆ្នោត។
លោក មាស សីហា អាយុ ៣៥ ឆ្នាំ អាជីវករផ្សារចាស់បាននិយាយថា ទោះជាអង្ករនៅផ្ទះរបស់គាត់មិនទាន់អស់ក៏ដោយ ក៏លោកបានទិញមួយបេត្រៀមទុក ព្រោះគាត់គិតថា ស្ថានភាពនយោបាយនៅក្នុងប្រទេសដូចជាមិនសូវល្អ។
លោក គង់ គីមហឿន អាយុ ៤៨ ឆ្នាំ អ្នកលក់អង្ករនៅផ្សារសន្សំកុសលបានប្រាប់សារព័ត៌មាន Cambodia News ថា លោកលក់អង្ករដាច់ចាប់តាំងពីមួយថ្ងៃមុនបោះឆ្នោត ដោយម៉ូយខ្លះបានមកទិញម្នាក់ពីរបេក៏មាន។
លោកបានបញ្ជាក់ថា នៅថ្ងៃចន្ទនេះមានម៉ូយមកទិញអង្ករច្រើន ហើយអង្ករចង់អស់ពីឃ្លាំ ដោយម៉ូយបាននិយាយថា “ទិញទុកៗទៅ ព្រោះខ្លាចមានបញ្ហាផ្សេងៗដែលកើតមានឡើងដោយចៃដន្យ ព្រោះសភាពការណ៍នៅកម្ពុជាទាយមិនត្រូវទេ គឺម៉េចៗមានអង្ករគ្រាន់ដាំបាយស៊ី”។
នៅថ្ងៃចន្ទនេះ លោក សម រង្ស៊ី និងគណបក្សសង្រ្គោះជាតិរបស់លោកបានបដិសេដធមិនទទួលស្គាល់លទ្ធផលបោះឆ្នោតកាលពីថ្ងៃអាទិត្យ ដោយលទ្ធផលជាបឋមបានបង្ហាញថា គណបក្សប្រជាជនកម្ពុជាបានប្រហែល ៦៨ អសនៈ ហើយគណបក្សសង្រ្គោះជាតិទួលបានប្រសែល ៥៥ អសនៈក្នុងចំណោមអសនៈសរុបរបស់រដ្ឋសភាចំនួន ១២៣។
នៅតាមមហាវិថីសំខាន់ៗ ពិសេសផ្លូវទៅផ្ទះនាយករដ្ឋមន្រ្តី និងឧបនាយករដ្ឋមន្រ្តីត្រូវបានបិទដោយរបង និងមាននគរបាលយាមទៀតផង។ គួរបញ្ជាក់នោល្ងាចថ្ងៃអាទិត្យបន្ទាប់ពីបោះឆ្នោតរួច អ្នកទីក្រុងបានសម្រុកទៅចាក់សាំង និងតម្រង់ជួរដកលុយពីអេធីអឹមរបស់ធនាគាររៀងៗខ្លួន។
អ្នកវិភាគនយោយឯករាជ្យមួយចំនួនបាននិយាយថា បញ្ហាអាចនឹងកើតមាន ឬមិនមានគឺអាស្រ័យលើមេដឹកនាំរបស់គណបក្សសង្រ្គោះជាតិ ព្រោះថា បើគណបក្សនេះបានទទួលស្គាល់លទ្ធផលបោះឆ្នោត ហើយដឹកនាំឲ្យមានការតវ៉ា ឬធ្វើបាតុកម្មនោះ គឺបញ្ហានយោបាយ និងសេដ្ឋកិច្ចនឹងកើតមាននៅក្នុងប្រទេស ខណៈដែលគណបក្សប្រជាជន ពិសេសលោក ហ៊ុន សែន មិន អង្គុយឱបដៃមើទេ។
អ្នកវិភាគទាំងនោះបានស្នើឲ្យគណបក្សទាំងពីរស្វែងរកវិធីសាស្រ្តដោះស្រាយប្រកបដោយសន្តិវិធី និងមានសេចក្តីថ្លៃថ្នូរ ដើម្បីប្រយោជន៍ជាតិនិងប្រជាជានទាំងមូល៕