បន្ទាប់ពីមានភាពជ្រួលច្របល់ ពេលនេះស្ថានភាពមានលក្ខណៈប្រក្រតីឡើងវិញ
ភ្នំពេញ ៖ បន្ទាប់ពីព្រឹត្តិការណ៍បោះឆ្នោត រាប់សន្លឹកឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥បានបញ្ចប់ ដោយបរិយាកាសល្អប្រសើរ និងភាពជ្រួលច្របល់កើតឡើងកាលពីល្ងាចថ្ងៃម្សិលមិញ នៅព្រឹកថ្ងៃទី២៩ កក្កដា ២០១៣នេះ ស្ថានភាពមានលក្ខណៈប្រក្រតីឡើងវិញហើយ ។
ដោយគេសង្កេតឃើញនៅតាមហាងនិងកន្លែងលក់ដូរ មួយចំនួនបានបើកទ្វារលក់ដូរជាធម្មតា ហើយបើក្រឡេកមើលតាមណ្តោយផ្លួវនានាឃើញមានប្រជាពលរដ្ឋធ្វើដំណើរ ឆ្លងកាត់ជាធម្មតាដូចមិនមានអ្វីជាការកត់សម្គាល់នោះទេ៕ Cambodia News
