គណបក្ស​សង្គ្រោះ​ជាតិ​បដិសេ​ធល​ទ្ធផល​ការ​បោះឆ្នោត​

ភ្នំ​ពេញ​៖ កាល​ពី​​ព្រឹក​នា​ថ្ងៃ​ទី​២៩ ​ខែកក្កដា​ ឆ្នាំ​ លោក​ សម​ រ​ង្ស៊ី​ និង​ ​និង​​ កឹ​ម​ សុខា​ ជា​ប្រធាន​ និង​ជា​អនុ​ប្រ​ធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រកាស​​ជា​ផ្លូវការ​ហើយ​ នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាន ​​បដិសេធ​មិន​ទទួល​យក​នូវ​លទ្ធផល​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណង​រាស្ដ្រ​ នីតិកាល​ទី​៥ ​ដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​“​គ​.​ជ​.​ប​”​ ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​អះ​អាង​ថា​ បាន​រក​ឃើញ​នូវ​ភាព​មិន​ប្រក្រតី​យ៉ាងធ្ងន់ធ្ងរ​ជា​ច្រើន​ ។​

លោក សម រង្ស៊ី និង និង កឹម សុខាធ្វើសន្និសីទសារព័ត៌មានប្រកាសមិនទទួលស្គាល់លទ្ធផលឆ្នោត។
លោក សម រង្ស៊ី និង និង កឹម សុខាធ្វើសន្និសីទសារព័ត៌មានប្រកាសមិនទទួលស្គាល់លទ្ធផលឆ្នោត។

សេចក្ដីថ្លែងការណ៍​ដែល​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​២៩​ខែកក្កដា​ឆ្នាំ​២០១៣​នេះ​ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​បាន​ទាមទារ​ឱ្យ​ មានការ​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ​ជា​បន្ទាន់​ ដើម្បី​ធ្វើការ​ស៊ើប​អង្កេត​ និង​ធ្វើ​របាយការណ៍​អំពី​ភាព​មិន​ប្រក្រតី​ទាក់ទង​នឹង​ការ​បោះ​ឆ្នោត​ ។​

គណៈកម្មការ​ចម្រុះ​នេះ​អាច​មាន​សមាសភាព​ចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ គណ​បក្ស​ប្រជាជន​កម្ពុជា​ គ​.​ជ​.​ប​ តំណាង​អង្គការសហប្រជាជាតិ​ តំណាង​អង្គការ​សង្គម​ស៊ី​វិល​ជាតិ​-​អន្ដរជាតិ​ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​ នឹង​ការ​បោះ​ឆ្នោត​ ដោយ​គណៈ​កម្ម​ការ​នេះ​ត្រូវ​ធ្វើការ​ស៊ើបអង្កេត​ និង​ផ្ដល់​របាយ​ការណ៍​ចុង​ក្រោយ​មិន​ឱ្យ​ហួស​ពី​ថ្ងៃ​ទី​៣១​ខែសីហា​ឆ្នាំ​ ២០១៣​ឡើយ​ ៕ Cambodia News

Related Articles

Back to top button
Close
Close