គណបក្សលោក ហ៊ុន សែន បាត់បង់អសនៈសភាច្រើនតែនៅអាចគ្រប់គ្រងរដ្ឋាភិបាលនិងសភាព
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឈ្នះការបោះឆ្នោតនាថ្ងៃអាទិត្តនេះដែលអាចនាំឲ្យលោក និងគណបក្សខ្លួននៅតែអាចគ្រប់គ្រងរាជរដ្ឋាភបាល និងសភាទាំងពីរបានសម្រាប់រយៈពេល ៥ ឆ្នាំខាងមុខនេះ។
ខាងក្រោមនេះជាលទ្ធផលបឋម៖
គណបក្ស |
សន្លឹកឆ្នោត |
% |
អសនៈ |
+/– |
|
គណបក្សប្រជាជនកម្ពុជា Cambodian People’s Party |
2,555,030 |
49.36 |
67 |
–23 |
|
គណបក្សសង្រ្គោះជាតិកម្ពុជាCambodian National Rescue Party |
2,295,022 |
44.34 |
56 |
+27 |
|
គណបក្សហ្វ៊ុនស៊ីប៉ិច Funcinpec Party |
171,906 |
3.30 |
0 |
–2 |
|
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេត្យ League for Democracy Party |
53,158 |
1.02 |
0 |
0 |
|
គណបក្សសញ្ជាតិក្ពុជា Cambodian Nationality Party |
28,069 |
0.54 |
0 |
New |
|
គណបក្សខ្មែរឈប់ក្រ Khmer Anti-Poverty Party |
30,358 |
0.58 |
0 |
0 |
|
គណបក្សខ្មែរអភិវឌ្ឍន័សេដ្ឋកិច្ច Khmer Economic Development Party |
27,698 |
0.53 |
0 |
New |
|
គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ Democratic Republican Party |
15,278 |
0.29 |
0 |
New |
|
– |
– |
– |
|||
Total |
5,176,519 |
123 |
0 |
||
Registered voters/turnout |
– |
– |
|||
Source: COMFREL |
ប្រវត្តិនៃការឈ្នះឆ្នោតតាំងពីអាណត្តិទី ១ ឆ្នាំ ១៩៩៣៖
YEAR |
||||||
1993 23-28 May (19 Parties) |
1998 26 July (39 Parties) |
2003 (23 Parties) |
2008 27 July (12 Parties) |
2013 28 July (8 Parties) Preliminary Results |
||
TOTAL SEATS& VOICES |
|
|||||
120 SEAT |
120 SEAT |
122 SEATS |
123 SEATS |
123 SEATS |
||
FUNCINPEC |
58 (45%) |
43 |
26 |
2 (5.05%) |
0 |
|
CPP |
51 (38%) |
64 |
73 |
90 (58.11%) |
67/68 |
|
Sam Rainsy Party |
Not yet established |
15 |
24 (21.9%) |
26 (21.91%) |
No more exist |
|
BLDP |
10 (10%) |
No more party |
No more party |
No more party |
No more exist |
|
MOLINAKA |
1 |
No more party |
No more party |
No more party |
No more exist |
|
Human Rights |
Not yet established |
Not yet established |
Not yet established |
3 Seats (6.62%) |
No more exist |
|
Norodom Ranariddh |
Not yet established |
Not yet established |
Not yet established |
2 Seats (5.62%) |
No more exist |
|
Cambodian National Rescued Party |
(Newly-established = Sam Rainsy + Human Right) |
55/56 |
||||
Newly-established |
0 |
|||||
Cambodian Nationality Party |
Newly-established |
0 |
||||
Newly-established |
0 |
|||||
Khmer Economic Development Party |
Newly-established |
0 |
||||
Democratic Republican Party |
Newly-established |
0 |
||||
បើតាមលោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលបានថ្លែងប្រាប់ បណ្តាញសារព័ត៌មានកាលពីយប់មិញ។ ជាមួយគ្នានេះ មានសេចក្តីរាយការណ៍ជាច្រើនថា ការបោះឆ្នោតកាលពីម្សិលមិញ ពោរពេញទៅដោយភាពមិនប្រក្រតី។
អ្នកឃ្លាំមើលបានព្រមានកាលពីយប់មិញថា ឈ្មោះប្រជាជនជាច្រើននាក់ ត្រូវបានលុបចេញពីបញ្ជីបោះឆ្នោត ខណៈដែលការភាន់ច្រឡំ លើអត្តសញ្ញាណប័ណ្ណ បានធ្វើឲ្យអ្នកបោះឆ្នោតជាច្រើននាក់ បាត់បង់សិទិ្ធបោះឆ្នោត។
បើទោះបីជាការិយាល័យបោះឆ្នោត ដែលចាប់ផ្តើមនៅម៉ោង ៧ ព្រឹក មានភាពស្ងប់ស្ងាត់ភាគច្រើន ករណីអំពើហិង្សាដោយឡែក ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រៃវែង បានធ្វើឲ្យបរិយាកាសមានភាពតានតឹងជុំវិញការបោះឆ្នោតនេះ ដែលមានការប្រកួតប្រជែងយ៉ាងខ្លាំងក្លា។
ក្នុងសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ បាតុកម្មបានផ្ទុះឡើង នៅរសៀលម្សិលមិញ ខណៈដែលអ្នកបោះឆ្នោត ដែលត្រូវលុបឈ្មោះពីបញ្ជីបោះឆ្នោត បានអះអាងថា មន្រ្តីបានអនុញ្ញាតឲ្យវៀតណាមបោះឆ្នោត ដោយខុសច្បាប់។
នគរបាលប្រហែល ១០០ នាក់ បានចូលមកក្នុងវត្ត ហើយជួបនឹងអ្នកធ្វើបាតុកម្ម ដែលគប់ដុំថ្ម ហើយបានឡើងរថយន្តកងរាជអាវុធហត្ថពីរគ្រឿង បន្ទាប់មកបានដុតរថយន្តទាំងពីរនោះ។ យ៉ាងហោចណាស់បុរសម្នាក់ បានរងរបួស ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ៕ Cambodia News