Barack Obama និយាយត្រង់ៗជាមួយមេដឹកនាំវៀតណាមអំពីបញ្ហាសិទ្ធិមនុស្ស
លោក Barack Obama ប្រធានាធិបតីអាម៉េរិកមានប្រសាសន៍ថា លោកបាននិយាយដោយត្រង់ៗជាមួយនឹងមេដឹកនាំប្រទេសវៀតណាមអំពីបញ្ហា សិទ្ធិមនុស្សនៅវៀតណាម ក្នុងអំឡុងពេលនៃជំនួបដ៏កម្រមួយរវាងមេដឹកនាំនៃប្រទេសទាំងពីរនៅ ក្រុងវ៉ាស្ហ៊ីងតោន។
លោក Truong Tan Sang ប្រធានរដ្ឋវៀតណាម គឺជាមេដឹកនាំវៀតណាមទី២ប៉ុណ្ណោះដែលបានទៅធ្វើទស្សនកិច្ចនៅ សេតវិមាននៅអាម៉េរិកតាំងពីអតីតបច្ចាមិត្ដទាំងពីរបានមានទំនាក់ ទំនងនឹងគ្នាឡើងវិញតាំងពីឆ្នាំ១៩៧៥មក។
មេដឹកនាំវៀតណាមរូប នេះបានជួបនឹងសម្រែកនៃការតវ៉ា និងការសើចចំអកពីសំណាក់ពលរដ្ឋវៀតណាមមានសញ្ជាតិអាម៉េរិក័ងនៅពេល លោកទៅដល់សេតវិមាន ដោយមានអ្នកខ្លះគ្រវីទង់ជាតិនៃអតីតរបបសៃហ្កន ហើយនិងស្រែកនូវពាក្យស្លោកមួយចំនួនផង។ មានពេលខ្លះសំឡេងស្រែកពីខាងក្រៅនេះក៏បានឮដល់ខាងក្នុងសេតវិមាន ផងដែរ។
លោកប្រធានាធិបតីអាម៉េរិកមានប្រសាសន៍ថា លោកទាំងពីបានមានការសន្ទនាដោយត្រង់ៗទៅវិញទៅមក ហើយក្នុងនោះលោកក៏បានលើកឡើងអំពីបញ្ហាសិទ្ធិមនុស្សផងដែរ។ ចំណែកឯមេដឹកនាំវៀតណាមវិញបានទទួលស្គាល់នូវភាពខុសគ្នារវាងប្រទេស ទាំងពីរជុំវិញបញ្ហាសិទ្ធិមនុស្សនេះ៕ (Radio Australia)