មូល​ហេតុ​នៃ​អាការ​ឈឺ​ក្បាល​ប្រកាំង​

សុខភាព​៖ អាការ​ឈឺ​ចុក​សៀត​នៅ​ ក្នុង​ក្បាល​​នៅ​ពេល​​ព្រឹក​ ​​ជា​សញ្ញាណ​បញ្ជាក់​បាន​ថា​អ្នក​អាច​ នឹង​មាន​ជំងឺ​ឈឺ​ក្បាល​ប្រកាំង​​​ ជំងឺ​ឈឺ​ក្បាល​ប្រកាំង​នេះ​ភាគ​​ច្រើន​ជា​ជំងឺ​តំណ​ពូជ​ពី​កំណើត​មក ​លុះ​ដល់​ពេល​មនុស្ស​ឈាន​ដល់​យុវភាព​ទើប​ជំងឺ​នេះ​ចាប់​ផ្ដើម​ធ្វើ​ទុក​ដូច​ ជា​ ចុក​រោយ​ឈឺ​ពេញ​ក្បាល ចាក់​សៀត​ផ្កា​ទាំង​សង​ខាង​ ក្បាល​ឡើង​ក្ដៅ​ជា​ដើម។

Cam0តាម​ការ​ស្រាវជ្រាវ​បញ្ជាក់​ថា​ ឈឺ​ក្បាល​ប្រកាំង​ភាគ​ច្រើន​ជា​ជំងឺ​តំណ​ពូជ​ ពិសេស​នោះ​វា​តែង​តែ​ធ្វើ​ទុក​នៅ​ពេល​ព្រឹក​ឡើង​ ព្រោះ​ពេល​ខ្លះ​អ្នក​កើត​ជំងឺ​នេះ​ពួក​គេ​គេង​មិន​បាន​គ្រប់​គ្រាន់​ គេង​យល់​សុបិន​​ច្រើន​ និង​ពេល​ភ្ញាក់​ឡើង​គិត​ច្រើន​ជា​ដើម​។

អ្នក​ជំនាញ​​​បាន​ពន្យល់​​​ថា នៅ​ពេល​ណា​ដែល​គេ​ឈឺ​ខ្លាំង​ ហើយ​ចេះ​តែ​ទ្រាំ​មិន​ទៅ​ជួប​គ្រូ​ពេទ្យ​រក​ថ្នាំ​ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ការ​គិត​របស់​គេ​ចុះ​ខ្សោយ​ វង្វេង​វង្វាន់ ការ​ចង​ចាំ​ក៏​មិន​បាន​ល្អ ធ្វើ​ឲ្យ​អារម្មណ៍​ធុញ​ថប់​ ស្មុគ​ស្មាញ​ជា​ដើម។ ម្យ៉ាង​វិញ​ទៀត ​វា​អាច​នឹង​ប៉ះ​ដល់​ភ្នែក​ដែរ​ ដូច​ជា​ធ្វើ​ឲ្យ​ភ្នែក​ឡើង​ក្ដៅ​ឬ​ក៏​រោយ​ភ្នែក​ផង​ដែរ​។

ចំពោះ​ជំងឺ​ឈឺ​ក្បាល​ប្រកាំង​នេះ អាច​នឹង​ព្យាបាល​ជា​ ដោយ​អ្នក​ជំងឺ​គ្រាន់​តែ​ទៅ​រក​ការ​ព្យាបាល​ពី​អ្នក​ជំនាញ​ និង​ទទួល​យក​ឬ​ការ​ប្រើ​ប្រាប់​ថ្នាំ​ដោយ​មាន​វេជ្ជបញ្ជា​ត្រឹម​ត្រូវ។ ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​បរិយាកាស​នៅ​ក្នុង​សង្គម​គ្រួសារ។ កាល​ណា​របប​ហូប​ចុក​នៅ​ក្នុង​គ្រួសារ​បាន​គ្រប់​គ្រាន់​សំបូរ​វីតាមីន​ គ្រួសារ​ចេះ​លើក​ទឹក​ចិត្ត​ មាន​ភាព​រីករាយ​ នោះ​អ្នក​ជំងឺ​នឹង​ចាប់​ជា​សះស្បើយ៕ វត្តី​ Cambodia News

Related Articles

Back to top button
Close
Close