អ្នកឈ្នះជាពលរដ្ឋខ្មែរ ឯអ្នកចាញ់ក៏ជាជនរួមជាតិ
ភ្នំពេញ៖ ប្រធានក្រុមដឹកនាំឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយទាំងអស់ ពិសេសថ្នាក់ដឹកនាំកំពូលរបស់បក្សធំទាំងពីរ គឺគណបក្សសង្គ្រោះជាតិកម្ពុជា និងគណបក្សប្រជាជនកម្ពុជា សូមមេត្តាអប់រំនិងផ្តល់យោបល់ដល់អ្នកគាំទ្ររបស់ខ្លួន ដែលដង្ហែរក្បួនឃោសនាឲ្យប្រកាន់យកសីលធម៌ល្អ មានសេចក្តីថ្លៃថ្នូរប្រកបដោយស្មារតីយោគយល់គ្នាក្នុងឈាមជ័រជាខ្មែរ។
ដោយនៅថ្ងៃសុក្រទី ២៦ កក្កដានេះ ជាថ្ងៃដែលគណបក្សនយោបាយទាំងប្រាំបីបានសម្រុកនៅទូទាំងប្រទេសនៅក្នុងទឹកផ្តាច់ព្រាត់នៃការឃោសនារកសំឡេងអ្នកគាំទ្របោះឆ្នោតរយៈពេល៣០ថ្ងៃកន្លងមក សណ្តាប់ធ្នាប់ និងចរាចរណ៍ ពិសេសក្នុងរាជធានីអាចមានបញ្ហា។
សូមអ្នកគាំទ្រ ពិសេសអ្នកគាំទ្រជាយុវជនរបស់គណបក្សសង្គ្រោះជាតិកម្ពុជា និងគណបក្សប្រជាជនកម្ពុជាមិនត្រូវយកគំនិតដែលថា លេខ 7 មានទម្រង់ដូចជាពូថៅ និងលេខ 4 មានទម្រង់ជាកាំបិតបុ័ងតោ ដែលត្រូវកាប់ចាក់គ្នានោះទេ។ អ្នកឈ្នះជាប្រជាពលរដ្ឋខ្មែរ ឯអ្នកចាញ់ក៏ជាជនរួមជាតិ៕ Cambodia News (អត្ថបទទស្សនៈ)