ក្រសួង​មហាផ្ទៃ ត្រៀម​កម្លាំង​រក្សា​សណ្តាប់​ធ្នាប់​សម្រាប់​ការបោះ​ឆ្នោត​

ភ្នំ​ពេញ​៖ កាលពី​ថ្ងៃទី​២៥ ខែកក្កដា មន្ត្រីជាន់ខ្ពស់​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិឲ្យ​ដឹងថា ក្រសួង​មហា​ផ្ទៃ នឹង​​ដាក់​​កម្លាំង​​ការ​ពារ​​សណ្តាប់​ធ្នាប់ ប្រសិន​​​បើ​​​មាន​​​ក្រុម​​តវ៉ា​​ប្រឆាំង​​​នឹង​​លទ្ធផល​​​នៃ​​​ការ​​បោះ​​ ឆ្នោត នៅ​​ថ្ងៃ​​​​ទី​​​២៨​ ខែ​​​កក្កដា​ ​​ខាង​​​មុខនេះ​​។​

លោក ឯក គៀត ច័ន្ទថារិទ្ធ ប្រធានសេនាធិការ និងជាអ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោក ឯក គៀត ច័ន្ទថារិទ្ធ ប្រធានសេនាធិការ និងជាអ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

​​​អ្នកនាំពាក្យ​នៃ​​អគ្គស្នង​ការ​ដ្ឋាន​​​នគ​រ​បាល​​ជាតិ ​លោក គៀត ច័ន្ទ​ថា​រិទ្ធ ​បាន​លើក​ឡើង​ថា ដើម្បី​ការពារ​សណ្តាប់ធ្នាប់ នៅ​​ពេល​​ជិត​​បោះឆ្នោត និង​​ថ្ងៃ​បោះ​ឆ្នោត​​ក្នុង​​សប្តាហ៍​​នេះ ក្រសួង​បាន​ត្រៀម​កម្លាំង​ការពារ​ច្រើន​នាក់ ដាក់​តាម​​​ការិយាល័យ​បោះ​ឆ្នោត ។​ ​

លោក ​គៀត ច័ន្ទ​ថា​រិទ្ធ បន្ត​ថា ក្រោយ​ការ​បោះ​ឆ្នោត អាច​នឹង​មាន​ការតវ៉ា មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត តែ​នេះ​ជា​សិទ្ធិ​របស់​អ្នក​តវ៉ា ហើយ​កម្លាំង​​សមត្ថកិច្ច នឹង​ត្រូវ​ដាក់​ត្រៀម​ដើម្បី​ការពារ​ ដើម្បី​ការពារ​បញ្ហា និង​ភាពមិនប្រក្រតី​ទាំងឡាយ ដែល​​អាច​នឹង​កើតឡើង​ដោយ​មិន​បាន​គ្រោងទុក​មុន​៕ Cambodia News

Related Articles

Back to top button
Close
Close