លោកហ៊ុន សែន បន្ទោស​ការឡើងថ្លៃស្បៀងដោយ​សារប្រេងឡើងថ្លៃ

កាល​ពី​ថ្ងៃទី​២១​ ឧសភា ២០១២ ​​​ម្សិលមិញលោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​ បាន​ដាក់​ការ​បន្ទោស​ចំ​ពោះ​ការ​ឡើង​ថ្លៃ​​​ស្បៀង​អាហារ និង​តម្លៃ​ប្រេង​ឥន្ធនៈ ​ដែល​កំណត់​ដោយ​សមាគម​អ្នក​ផលិត​ប្រេង​ដូច​ជា OPEC ជា​ដើម ដោយ​បាន​ធ្វើ​ការ​អំពាវនាវ​ឲ្យ​បណ្តា​ប្រទេស​ផលិត​ប្រេង​ទាំង​អស់ ​យក​ចិត្ត​ទុក​ដាក់​ ទៅ​លើ​ទំនាក់​ទំនង​រវាង​សន្តិសុខ​ស្បៀង និង​ថាមពល។

​លោក​ហ៊ុន​ សែន បាន​​សម្តែង​ការ​បារម្ភ ជុំវិញ​ព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះ ​ដែល​បង្ហាញ​ថា អ្នក​ផលិត​ស្បៀង ៨០ ភាគរយ នៅ​កម្ពុជា​ នឹង​ដំឡើង​តម្លៃ​ស្បៀង​របស់​ពួក​គេ​ ដើម្បី​តាម​តម្លៃ​ប្រេង​ ដែល​កំពុង​កើន​ឡើង​ខ្ពស់​ថា ប្រទេស​កម្ពុជា​ បាន​ធ្វើ​ការ​នាំ​ចូល​ប្រេង​ឥន្ធនៈ ១០០ ភាគរយ ហើយ​ផលិតកម្ម​កសិកម្ម​ភាគ​ច្រើន ពឹង​ផ្អែក​ទៅ​លើ​ប្រេង​ឥន្ធនៈ​។

យោង​តាម​ឯកសារ​ការ​ពិត​ ដែល​ចេញ​ផ្សាយ​ក្នុង​ពេល​សិក្ខាសាលាស្តី​ពី​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​នោះ​បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​ ស្ថិត​ក្នុង​ចំណោម​បណ្តា​ប្រទេស ២០ លើ​សកល​លោក ​ដែល​ជាប់​ចំណាត់​ថ្នាក់​មិន​ល្អ​ខាង​ផ្នែក​កង្វះ​អាហារូបត្ថម្ភ​កុមារ។ ឯកសារ​នោះ​បន្ត​ថា កង្វះ​អាហារូបត្ថម្ភ​កុមារ​ ជា​បញ្ហា​សុខភាព​ធំ​បំផុត​មួយ​ដែល​ប្រទេស​កម្ពុជា​បច្ចុប្បន្ន កំពុង​ប្រឈម​មុខ៕

Related Articles

Back to top button
Close
Close