សេដ្ឋកិច្ចសកលលោករងការគំរាមកំហែងពីបញ្ហារលាយទឹកកកនៅទ្វីបអាកតិច
ក្រុមអ្នកវិទ្យាសាស្រ្តនៅទ្វីប អឺរ៉ុប និយាយថា ឧស្ម័នពុលម៉េតាន (methane) ក្នុងបរិមាណដ៏ច្រើនសាយភាពចេញពីមកតំបន់អាកតិចដោយសារការរលាយទឹក កកនោះ អាចបង្កនូវវិបត្តិសេដ្ឋកិច្ច សកលលោក។
ស្រទាប់ ដីដែលស្ថិតនៅសភាពត្រជាក់កកកំពុងតែទទួលកំណើន សីតុណ្ហភាពដែលធ្វើឲ្យរលាយទឹកកកដោយសារតែការឡើងកម្ដៅផែនដី ក្នុងពេលជាច្រើនឆ្នាំកន្លងទៅនេះ។ សកម្មភាពរលាយទឹកកកបានបញ្ចេញនូវឧស្ម័នម៉េតានដែលមានច្រើននៅ ក្នុងដីគ្មានរុក្ខជាតិដុះក្នុងតំបន់នេះ រួមទាំងពាក់កណ្ដាលកំណកឧស្ម័ននៅក្នុងទឹកសមុទ្រផង។
ទស្សនាវដ្ដី វិទ្យាសាស្រ្តហៅថា Nature ឬទស្សនាវដ្ដីធម្មជាតិនិយាយថា ការបញ្ចេញនូវ៥០ពាន់លានតោនក្នុងមួយឆ្នាំនោះ នឹងធ្វើឲ្យកើនកម្រិតទឹកសមុទ្រ, ធ្វើឲ្យមានទឹកទំនន់, ការខូចខាតដល់សកិកម្ម និងផលប៉ះពាល់ដល់សុខភាពក្នុងតម្លៃរាប់រយពាន់លានដុល្លារ ឬស្មើនឹងទំហំនៃសេដ្ឋកិច្ចសកលលោកទាំងមូល។ អ្នកវិទ្យាសាស្រ្តនិយាយថា ផលប៉ះពាល់នេះនឹងបង្កវិនាសកម្មទៅលើប្រទេសកំពុងអភិវឌ្ឍ។
ការស្រាវ ជ្រាវដាច់ដោយឡែកពីនេះក៏បង្ហាញផងដែរថា ការរលាយទឹកកកដែលមានឧស្ម័នពុលនៅតំបន់អង់តាក់ទិចក៏កំពុងតែ មានល្បឿនយ៉ាងលឿនដែលជាក្ដីបារម្ភ៕ (Radio Australia)