អាជ្ញាធរស្ដីបន្ទោសម្ចាស់រោងចក្រនុយក្លេអ៊ែរផលិតអគ្គិសនីនៅជប៉ុនពីការលាក់បាំងភាពគ្រោះថ្នាក់
មានការបញ្ចេញព័ត៌មានមកថា ម្ចាស់ ក្រុមហ៊ុនរោងចក្រថាម នុយក្លេអ៊ែរផលិតអគ្គិសនីនៅក្រុង Fukushima បានដឹងអំពីការលេចធ្លាយវិទ្យុសកម្មទៅក្នុងដី និងហូរចូលមហាសមុទ្រក្នុងពេលមួយខែ មុនពេលធ្វើការផ្សព្វផ្សាយជាសាធារណៈ។
អាជ្ញាធរ គ្រប់គ្រងនុយក្លេអ៊ែររបស់ជប៉ុនបានស្ដីបន្ទោស ក្រុមហ៊ុន TEPCO អំពីភាពយឺតយ៉ាវក្នុងការឆ្លើយតបដោះស្រាយបញ្ហាលេចធ្លាយនៅគ្រា នោះ។
ក្រុមហ៊ុននេះ បានសារភាពកាលពីដើមសប្ដាហ៍នេះ ថាទឹកនៅក្រោមដីចេញពីរោងចក្ររបស់ខ្លួនបានហូរចូលទៅក្នុង មហាសមុទ្រប៉ាស៊ីហ្វិក។ ប៉ុន្តែឥឡូវគេបានរកឃើញថាក្រុមហ៊ុនបានដឹងអំពីគ្រោះថ្នាក់នេះ មួយខែមុន។ ប៉ុន្តែក្រុមហ៊ុននៅតែបន្តចាត់ទុកបញ្ហានេះថាមិនអាចកើតមាន ឡើងទេ។ នេះគឺជាការស្ដីបន្ទោសដ៏កម្រមួយដែលក្រុម TEPCO រងការស្ដីបន្ទោសពីអាជ្ញាធរគ្រប់គ្រងកិច្ចការនុយក្លេអ៊ែររបស់ ជប៉ុន។
គេបានឲ្យដឹងថា ទឹកប្រមាណ៤០០តោនហូរនៅក្រោមដីចេញពីរោងចក្រនេះជារៀងរាល់ថ្ងៃ ដែលបង្កការបំពុលបរិស្ថាន៕(Radio Australia)