អូស្ត្រាលីនៅមិនទាន់អាចបញ្ឈប់ការហូរចូលមកនូវជនស្វែងសិទ្ធិជ្រកកោនតាមទូក
អតីតមេដឹកនាំ បក្ស Greens ដែលជាគណបក្សបរិស្ថាននិយមនៅប្រទេសអូស្ត្រាលី លោក Bob Brown មានប្រសាសន៍ថា គម្រោងបញ្ជូនជនភៀសខ្លួនទៅ ប៉ាពួនូវែលហ្គីណេរបស់រដ្ឋាភិបាលអូស្ត្រាលីបច្ចុប្បន្ន នឹងមិនអាចបញ្ឈប់ការហូរចូលមកនូវជនស្វែងសិទ្ធិជ្រកកោន តាមទូកនោះទេ។
កាល ពីសប្តាហ៍មុន រដ្ឋាភិបាលអូស្ត្រាលី បានប្រកាសគោលនយោបាយបញ្ជូនរាល់អ្នកចូលមកអូស្ត្រាលីតាមទូកដោយ គ្មានទិដ្ឋាការ ទៅកាន់ប្រទេសប៉ាពួនូវែលហ្គីណេ។
លោក Bob Brown មានប្រសាសន៍ថាមានតែគោលនយោបាយបក្ស Greens របស់លោកទេ ដែលនឹងបង្កាទប់ស្កាត់ការធ្វើដំណើរតាមសមុទ្រដ៏ប្រកបដោយគ្រោះ ថ្នាក់ មកកាន់ប្រទេសអូស្ត្រាលី។
“ If we want to prevent deaths at sea, the regional solution the Greens have been pursuing which gives people an opportunity to be processed in Indonesia or further north, beyond that – which is almost non-existent at the moment – is the best way to do it.”
លោក Bob Brown មានប្រសាសន៍ថា បើយើងចង់បង្ការកុំឲ្យមានការបាត់បង់ជីវិតក្នុងសមុទ្រ ផែនការដំណោះស្រាយជាមួយប្រទេសក្នុងតំបន់ ដែល បក្ស Greens ចង់បាន ដើម្បីផ្តល់ឱកាសដល់ការចាត់ចែងអនុវត្តពិនិត្យឯកសារ ក្នុងប្រទេសឥណ្ឌូណេស៊ី ឬដែនដីភាគខាងជើងនោះ គឺជាមធ្យោបាយដ៏ល្អបំផុត៕ (Radio Australia)