ការរញ្ជួយដី២ដងនៅប្រទេសចិន សម្លាប់មនុស្សយ៉ាងតិច៨៩នាក់
ការរញ្ជួយដី២ដងនៅខេត្ដ ហ្កាន់ស៊ូ ឋិតនៅភាពពាយព្យនៃប្រទេសចិនបានសម្លាប់មនុស្សយ៉ាងតិច៨៩នាក់ និងធ្វើឲ្យរបួសមនុស្សរាប់រយនាក់ទៀត។
ការ ស្ទង់មើលភូមិសាស្រ្តរបស់សហរដ្ឋអាម៉េរិកឲ្យដឹងថា ការរញ្ជួយដីទាំង២ដងនេះមានកម្រិតលើសពី 5.5 តាមរង្វាស់រិកទ័រ។
មន្រ្តី និយាយថា មានការបញ្ជូនទាហានប្រមាណជា៥០០នាក់ឲ្យទៅជួយដល់កិច្ច ប្រតិបត្តិការសង្រ្គោះ ហើយការដឹកជញ្ជូនសំពត់តង់សម្រាប់គ្រាអាសន្នទៅកាន់តំបន់ រងគ្រោះទាំងនោះ ក៏កំពុងតែប្រព្រឹត្តទៅផងដែរ។
អ្នកនាំ ពាក្យឲ្យកាកបាទក្រហមនិយាយថា លំនៅដ្ឋានភាគច្រើននៅក្នុងតំបន់មិនបានសង់ឡើងសម្រាប់ទ្រាំទ្រ នឹងការរញ្ជួយដីនោះទេ៕ (Radio Australia)