កម្ពុជាបើកសិក្ខាសាលាស្តីអំពីសន្តិសុខស្បៀងនិង អាហារូបត្ថម្ភសម្រាប់កុមារនិងស្ត្រី
នៅថ្ងៃទី២១ ឧសភា ២០១២ កម្ពុជាបានចាប់ផ្តើមបើកសិក្ខាសាលាថ្នាក់ជាតិអំពីសន្តិសុខស្បៀងនិង អាហារូបត្ថម្ភ ក្រោមអធិបតីភាពរបស់សម្តេចតេជោហ៊ុន សែន។ ថ្លែងនៅក្នុងពិធីលោក យឹមឆៃលី ឧបនាយករដ្ឋមន្ត្រីបាននិយាយថា សិក្ខាសាលានេះនឹងពិភាក្សាទៅលើនិន្នាការប្រឈមនៃអាហារូបតម្ភ សម្រាប់មាតានិងទារក លើកកម្ពស់អាហារូបតម្ភសម្រាប់កុមារនិង ស្ត្រី។
តាមរបាយការណ៍ អត្រាស្គមស្គាំងរបស់កុមារអាយុក្រោម៥ឆ្នាំ បានកើនឡើង៨,៤ភាគយនៅឆ្នាំ២០០៥ ដល់៨,៩ភាគរយ នៅឆ្នាំ២០០៨ និង១០,៩ភាគរយឆ្នាំ២០១០។ ប៉ុន្តែអាត្រាកុមារអាយុក្រោម៥ឆ្នាំដែលមានការកង្វះអាហារូបត្ថម្ភ រ៉ាំរ៉ៃបានបន្តថយចុះពី៤៣,២ភាគរយឆ្នាំ២០០៥ ដល់៣៩,៥ភាគរយ នៅឆ្នាំ២០០៨។
បញ្ហាកង្វះអាហារូបត្ថម្ភដែលកើតមានលើស្រី្ត និងកុមារនោះ គឺមិនអាស្រ័យទាំងស្រុងលើភាពក្រីក្រនោះទេ គឺមានកត្តាជាច្រើនទៀតដែលពាក់ព័ន្ធ ក្នុងនោះរួមមានរបៀបរបបនៃការរស់នៅ និងការបរិភោគអាហារមិនបានត្រឹមត្រូវ ទទូលទានអាហារខ្វះមីក្រូសារជាតិ ការថែទាំងសុខភាពមិនបានល្អ ការប្រើប្រាស់ទឹកមិនស្អាត និងខ្វះអនាម័យ ជាដើម៕