សម ​រង្ស៊ី ​ស្នើ​សុំ ​គ.ជ.ប​ ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បេក្ខជន​តំណាង​រាស្ត្រ​

Cambodia News/

ភ្នំ​ពេញ​៖ លោក សម រង្ស៊ី ប្រធាន​​គណបក្ស​​សង្គ្រោះ​​ជាតិ​ ​ បាន​ស្នើ​ឲ្យ​​គណៈ​​កម្មាធិការ​​ជាតិ​​រៀបចំ​​ការ​បោះ​ឆ្នោត គ.ជ.ប ដាក់​បញ្ចូល​​​​ឈ្មោះ​​ក្នុង​បញ្ជី​​ផ្លូវ​ការ​​បេក្ខជន​​ឈរ​ឈ្មោះ​​បោះ​ ឆ្នោត​​ជ្រើស​​តាំង​តំណាងរាស្ត្រ​ សម្រាប់​​មណ្ឌល​​ខេត្ត​​​កណ្ដាល ក្នុង​​ការ​​បោះ​ឆ្នោត​​​ខាង​មុខ​នេះ​។​

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ

លិខិត​របស់​​គណបក្ស​សង្គ្រោះ​ជាតិ​ ផ្ញើជូន​ប្រធាន​​គណៈ​កម្មាធិការ​​ជាតិ​​រៀបចំ​​ការ​បោះ​ឆ្នោត លោក អ៊ឹម សួស្តី ​បាន​ស្នើសុំ​ដាក់ឈ្មោះ​ប្រធាន​គណបក្ស​​​សង្គ្រោះ​​ជាតិ​ លោក សម រង្ស៊ី ក្នុង​បញ្ជី​ផ្លូវការ​បេក្ខជន​​​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​​កណ្ដាល។

សួ​ម​បញ្ជាក់ថា សហគមន៍​អន្តរជាតិ​រួមមាន សភា​អឺរ៉ុប សហរដ្ឋអាមេរិក អូស្ត្រាលី ជា​ដើម បាន​​ជំរុញ​​ឲ្យ​​រដ្ឋាភិបាល ធានា​សុវត្ថិភាព​លោក​​សម រង្ស៊ី​ ចូល​ស្រុក​វិញ ហើយ​​អាច​​ឈរ​ឈ្មោះ​​ជា​​បេក្ខ​ជន​​តំណាង​រាស្ត្រ​​ប្រកួត​ប្រជែង​​ សម្រាប់​ការបោះឆ្នោត​ នៅ​ថ្ងៃ​ទី​​២៨ ខែ​កក្កដា ឆ្នាំ​​២០១៣​​នេះ៕​

sr-latter

Related Articles

Back to top button
Close
Close