ក្រុមអធិការកិច្ចរបស់អង្គការសហប្រជាជាតិនឹងចុះមកត្រួតពិនិត្យកប៉ាល់កូរ៉េខាងជើង
បន្ទាប់ពីប្រទេសប៉ាណាម៉ា បានចាប់កប៉ាល់របស់កូរ៉េខាងជើង ក្រុមអធិការកិច្ចរបស់អង្គការសហប្រជាជាតិទាក់ទងនឹងអាវុធជាតិផ្ទុះ បាន បានប្រកាសនាល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ ថានឹងចុះមកពិនិត្យអាវុធនៅលើកប៉ាល់ដែលកំពុងតែស្ថិតនៅប្រទេស ប៉ាណាម៉ា។
ក្រុមអធិការកិច្ចរបស់អង្គការសហប្រជាជាតិ បានប្រកាស់ថានឹងត្រៀមខ្លួនចុះមកត្រួតពិនិត្យកប៉ាល់របស់កូរ៉េខាង ជើង ដែលប្រទេសប៉ាណាម៉ាឃាត់ទុកកាលពីសប្ដាហ៍មុន។ ការចុះមកអង្កេតខាងលើ នឹងប្រព្រឹត្ត ទៅ នៅថ្ងៃទី៥សីហាខាងមុខ តបទៅនឹងការអញ្ជើញរបស់រដ្ឋាភិបាលប៉ាណាម៉ា។
កប៉ាលខាងលើបានចេញដំណើរពីប្រទេស គុយបាសំដៅទៅប្រទេសកូរ៉េខាងជើងឆ្លងកាត់ប្រទេសប៉ាណា ម៉ា។ ហើយអាជ្ញាធរប្រទេសខាងលើ បានឃាត់ទុកកាលពីថ្ងៃទី១០ កក្កដាកន្លងទៅ ដោយមានការសង្ស័យថាមានទាក់ទងនឹងគ្រឿងញៀន ដាក់នៅក្នុងកុងតឺន័រស្ករ។ តែទីបំផុតទៅគេរកឃើញមានគ្រឿងសព្វាវុធជាច្រើន។
ទាក់ទងការឃាត់កប៉ាល់ខាងលើ សហរដ្ឋអាមេរិក និងប្រទេសមួយចំនួន ទៀតបានសង្ស័យថា នៅលើកប៉ាល់ អាចមានអាវុធដែលមិនបានប្រកាសត្រឹមត្រូវស្របច្បាប់។ ហើយកូរ៉េខាងជើងកំពុងតែរំលោភទណ្ឌកម្ម របស់អង្គការសហប្រជាតិ ផងដែរ។
ចំណែក កូរ៉េខាងជើង និងគុយបាវិញ បានប្រកាសប្រាប់ថា នេះគ្រាន់តែជា គ្រឿងសព្វាវុធមួយចំនួន និងគ្រាប់មីស៊ីលចាស់ៗ របស់ប្រទេសគុយបា ដែលបញ្ជូនមកជួសជុល។ ស្របនឹងគ្នានេះដែរ អ្នកជំនាញខាងគ្រឿងសព្វាវុធ ឯករាជ្យមួយ និងអ្នកជំនាញរបស់កូរ៉េខាងត្បូង យល់ដូចការអះអាងខាងលើផងដែរ។ ហើយចំពោះ ស្ករសដែលដឹកក្នុងកប៉ាល់ កប់ពីលើគ្រឿងសព្វាវុធនេះ អាចជាស្កររបស់គុយបាឱ្យទៅកូរ៉េខាងជើង ដើម្បីធ្វើជាថ្លៃឈ្នួលជួសជុលគ្រឿងសព្វាវុធនេះ៕ដោយ ជា ប៊ុនធឿន (RFI)