ជនភៀសខ្លួនស៊ីរី ចង់ដាក់តំបន់មានជម្លោះទៅជាតំបន់គ្មានសកម្មភាពយោធា
ជនភៀសខ្លួនស៊ីរី ក្នុងប្រទេស Jordan បានជជែកពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក John Kerry ដើម្បីដាក់តំបន់មានជម្លោះទៅជាតំបន់គ្មានសកម្មភាពយោធា។
លោក John Kerry បានទៅទស្សនាជុំរុំជនភៀសខ្លួនមួយ ក្បែរជាយដែនប្រទេសស៊ីរី ដែលមានផ្ទុកជនភៀសខ្លួនស៊ីរីជាង ១សែន ១ម៉ឺន ៥ពាន់នាក់ ដែលក្នុងនោះជនភៀសខ្លួនមួយចំនួន បានសម្ដែងការខកចិត្តចំពោះសហគមន៍អន្តរជាតិ ដែលបរាជ័យក្នុងការបញ្ឈប់សង្គ្រាមស៊ីវិលបង្ហូរឈាមក្នុងប្រទេស ស៊ីរី។
លោក John Kerry បានប្រាប់ទៅជនភៀសខ្លួនទាំងនោះថា ទីក្រុងវ៉ាស្ហ៊ីងតោន កំពុងពិចារណាលើជម្រើសមួយចំនួន ប៉ុន្តែស្ថានភាពរបស់ស៊ីរីមានភាពស្មុគស្មាញ៕ (Radio Australia)