ឥណ្ឌូណេស៊ី បញ្ឈប់ការផ្តល់ទិដ្ឋាការនៅពេលឲ្យដល់ឲ្យប្រជាពលរដ្ឋអ៉ីរ៉ង់
រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី លោក Bob Carr បានស្វាគមន៍ចំពោះការសម្រេចចិត្តរបស់ឥណ្ឌូណេស៊ី ក្នុងការបញ្ឈប់ការផ្តល់ទិដ្ឋាការឲ្យប្រជាពលរដ្ឋអ៉ីរ៉ង់ ដោយលើកឡើងថា វាជាការទប់ទល់អ្នករត់ពន្ធមនុស្ស។
នៅពេលនេះ ប្រជាពលរដ្ឋអ៉ីរ៉ង់ធ្វើដំណើរតាមយន្តហោះទៅប្រទេសឥណ្ឌូណេស៊ី អាចទទួលបានទិដ្ឋាការរយៈពេល ៣០ថ្ងៃ ហើយពួកគេជាច្រើននាក់បានធ្វើដំណើរតាមទូក មកប្រទេសអូស្ត្រាលី។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Kevin Rudd បានពិភាក្សាពីបញ្ហានេះ ជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី កាលពីដើមខែកក្កដានេះ។
លោក Bob Carr មានប្រសាសន៍ថា អ្នករត់ពន្ធនាំមនុស្សមកប្រទេសអូស្ត្រាលី បានប្រមូលប្រជាពលរដ្ឋអ៉ីរ៉ង់ ដែលធ្វើដំណើរតាមយន្តហោះទៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី រួចបង់ ២៥ដុល្លារម្នាក់ ដើម្បីបានទិដ្ឋាការស្នាក់នៅក្នុងប្រទេស ប៉ុន្តែច្បាប់ថ្មីរបស់ឥណ្ឌូណេស៊ីនេះ នឹងទប់ទល់យ៉ាងនឹងមាំចំពោះការរត់ពន្ធមនុស្សមកប្រទេសអូស្ត្រាលី៕ (Radio Australia)