វិទ្យា​ស្ថានសន្ទនា​មេគង្គ ​ បង្កើត​ឡើង​ដើម្បី​លើក​កម្ព​ស់​សន្តិភាព

Cambodia News/

ភ្នំពេញ៖ កាល​ពីល្ងាច​​ថ្ងៃទី​១៨​ ខែកក្កដា​ ​នៅ​សណ្ឋាគារ​អាយ​ខន វិទ្យាស្ថាន​សន្ទនា​មេគង្គ បាន​ត្រូវ​ប្រកាស​បង្កើត​ឡើងជា​លើកដំបូង​នៅ​កម្ពុជា ​ ក្នុង​គោលបំណង​ប្រមូលផ្តុំ​សហគមន៍​ទាំងអស់ ដើម្បី​បង្កើន​នូវ​ការចេះ​អាណិតអាសូរ និង​អត់អោន​ដល់​គ្នា ការ​សហប្រតិបត្តិការ​ភាពជា​ដៃគូ និង​សេវាកម្ម​សហគមន៍ តាមរយៈ​ការសន្ទនា​​

លោក ហាខាន់ អាតាសិវេរ៍ (Hakan Atasever) នាយកប្រតិបត្តិវិទ្យាស្ថានសន្ទនាមេគង្គ និងលោកប៉ែន សមិទ្ធិ ប្រធានក្លឹបអ្នកកាសែតកម្ពុជា អញ្ចើញចូលរួមក្នុងពីធីលៀងសាយភោជន៍ជាមិត្តភាពជាមួយអ្នកសារព័ត៌មាន។
លោក ហាខាន់ អាតាសិវេរ៍ (Hakan Atasever) នាយកប្រតិបត្តិវិទ្យាស្ថានសន្ទនាមេគង្គ និងលោកប៉ែន សមិទ្ធិ ប្រធានក្លឹបអ្នកកាសែតកម្ពុជា អញ្ចើញ​ចូល​រួម​ក្នុង​ពីធី​លៀង​សាយ​ភោជន៍​ជាមិត្តភាពជាមួយអ្នកសារព័ត៌មាន។

លោក ​ហា​ខាន់ អា​តា​សិ​វេ​រ៍ (Hakan Atasever) នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​សន្ទនា​មេគង្គ Mekong Dialogue Institute(MDI) បាន​ថ្លែង​ក្នុង​ពិធី​លៀង​សាយភោជន៍​ជា​មិត្តភាព​ជាមួយ​អ្នកសារព័ត៌មាន​ជិត​ ២០​នាក់ ​ថា វិទ្យាស្ថាន​សន្ទនា​មេគង្គ គឺជា​វិទ្យាស្ថាន​ដែល​មិន​ស្វែងរក​អត្ថប្រយោជន៍​អ្វី​ទាំងអស់ ហើយ​ត្រូវបាន​បង្កើត​ឡើង​ជា​លើកដំបូង​នៅ​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០១៣​នេះ និង​មានតែ​មួយគត់​នៅលើ​ពិភព​លោក​នេះ ក្នុង​គោលបំណង គឺ​ដើម្បី​លើកកម្ពស់​សន្តិភាព និង​ចូល​រួម​ចំណែក​​ជួយ​ជ្រោមជ្រែង​លើ​ផ្នែក​សហត្ថិភាព​ដល់​អ្នក​ប្រកាន់ខ្ជាប់ សាសនា វប្បធម៌ ជាតិ​ពន្ធ និង​ជាតិ​សាសន៍​ផ្សេងៗ​គ្នា​។

លោក​បាន​មាន​ប្រសាសន៍បន្តថា យើង​ជួយ​លើកកម្ពស់​លើ​វិស័យ​អប់រំ ការពិភាក្សា​ជជែក​វែក​ញែក និង​ការផ្លាស់ប្តូរ​ព័ត៌មាន រួមទាំង​បន្ថែម​នូវ​គំនិត​យោបល់ ដែល​បង្ហាញ​នូវ​ទស្សនៈ​យល់ឃើញ​ផ្សេងៗ​គ្នា តាម​ដែល​អាចមាន​ក្នុង​សកម្មភាព​ផ្សេងៗ​របស់​យើង ដូចជា ការសន្ទនា គំរោង​នានា​របស់​សង្គម ការធ្វើ​សន្និសីទ ការអប់រំ ការស្រាវជ្រាវ​សិក្សាធិការ រង្វាន់​សន្តិភាព និង​កិច្ចសន្ទនា និង​ការប្រកួតប្រជែង​

ក្នុងឱកាស​នេះដែរ លោក​ប៉ែន សមិទ្ធិ ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា បាន​មាន​ប្រសាសន៍ថា « ក្នុង​នាម​ក្លឹប​អ្នកកាសែត​កម្ពុជា និង​អ្នកកាសែត​កម្ពុជា​ទាំងអស់​ដែល​បាន​អញ្ជើញ​ចូលរួម​ជាមួយ​វិទ្យា​ស្ថាន​ សន្ទនា​មេគង្គ នាពេលនេះ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ពីព្រោះ​វា​មាន​សារសំខាន់​ណាស់​នៅក្នុង​ពិភព​លោក​យើង​សព្វថ្ងៃនេះ​»៕

Related Articles

Back to top button
Close
Close