លោក សម រង្ស៊ី បានមកដល់ហើយ
Cambodia News/
ភ្នំពេញ ៖ លោក សម រង្ស៊ីបានមកដល់មាតុប្រទេសវិញ គឺបានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ (ពោធិចិនតុង) នៅថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០១៣ នៅវេលាម៉ោង ៩ និង ១០នាទី ព្រឹកនេះ តាមក្រុមហ៊ុន អាកាសចរណ៍ THAI AIRWAYS។
ការវិលត្រឡប់នេះបានធ្វើឡើងបន្ទាប់ពីព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី បានឡាយព្រះហស្តលេខាលើកលែងទោស កាលពីថ្ងៃទី១២ កក្កដា ២០១៣ តាមសំណើសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ។
សមាជិក និងអ្នកគាំទ្រគណបក្សសង្រោះជាតិ ជាពិសេសលោក កឹម សុខា បានទៅទទួលស្វាគមន៍ផ្ទាល់ដល់លោក សម រង្ស៊ី យ៉ាងសប្បាយរីករាយជាទីបំផុត។ នៅទីនោះមានអ្នកសារពត៌មានជាតិ និងអន្តរជាតិជាច្រើន រង់ចាំថត និងធ្វើកិច្ចសម្ភាសន៍ជាមួយនឹងលោក សម រង្ស៊ី។
គួរបញ្ជាក់ថា លោក សម រង្ស៊ី បាន និរទេស ខ្លួ ន ទៅ ក្រៅ ប្រទេស ដោយ ខ្លួន ឯង កាលពីឆ្នាំ២០០៩ ដើម្បីគេចពីសំណាញ់ច្បាប់របស់កម្ពុជា បន្ទាប់ពីលោកត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ឋនាគារជាង១០ឆ្នាំ ពីបទដកតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាមលេខ១៨៥ ស្ថិតនៅស្រុកចន្រ្ទា ខេត្តស្វាយរៀង និងបទក្លែងឯកសារផែនទីនៅភាគខាងកើតប្រទេសកម្ពុជា ៕