​ជក់​បារី​គួប​ផ្សំ​នឹង​ការ​ផឹក​ស្រា​អាច​ធ្វើ​ឲ្យ​ថយ​ចុះ​នៃ​ការ​ចង​ចាំ​

Cambodia News/

សុខភាព៖ អ្នក​ស្រាវជ្រាវ​​ បាន​រក​ឃើញ​ថា​ ការ​ជក់បារី​លាយ​ជាមួយនឹង​ការ​ផឹក​ ស្រា​ខ្លាំង​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​ កើនឡើង​៣៦​ភាគរយ​ជាមួយនឹង​ការ​ ថយ​ចុះ​ មុខងារ​នៃ​ខួរក្បាល​ ហើយ​បញ្ហា​ នេះ​បាន​កើនឡើង​នៅ​ពេល​ដែល​បរិមាណ​ នៃ​ស្រា​ដែល​ត្រូវ​បាន​ផឹក​បាន​កើនឡើង​នោះ​។​

Cam0ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ មនុស្ស​ គួរតែ​ត្រូវ​បាន​គេ​ណែនាំ​មិន​អោយ​ផឹក​ ស្រា​ និង​ជក់បារី​ជាមួយ​គ្នា​នោះ​ទេ​ ជា​ ពិសេស​អ្នក​ដែល​ស្ថិត​នៅ​កណ្ដាល​ជីវិត​។​ សកម្ម​ភាពល្អៗ​នៅ​ក្នុង​កណ្ដាល​ជីវិត​ អាច​ការពារ​ការ​ថយ​ចុះ​ប្រាជ្ញា​នៅ​ពេល​ វ័យ​ចំណាស់​។​

ការ​ស្រាវជ្រាវ​រយៈពេល​១០​ឆ្នាំ​ដែល​ បាន​មើលទៅ​លើ​មនុស្ស​ជិត​៦.៥០០​ នាក់​ ដែល​មាន​អាយុ​ជា​មធ្យម​៤៥​ឆ្នាំ​ ទៅ​៦៩​ឆ្នាំ​។​ អ្នកចូលរួម​ត្រូវ​បាន​គេ​សួរ​ អំពី​ទម្លាប់​នៃ​ការ​ជក់បារី​ក៏​ដូច​ជា​បរិមាណ​នៃ​ស្រា​ដែល​ពួក​គេ​បាន​ផឹក​ ផង​ដែរ​។​

​ការ​ជក់បារីអាច​ធ្វើ​ឲ្យ​កើនឡើង​ ភាព​ធ្ងន់ធ្ងរ​ដែល​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជា​ មួយ​នឹង​អាយុ​នៃ​ការ​យល់​ដឹង​អាច​ត្រូវ​ បាន​ថយ​ចុះ​ប្រសិនបើ​កត្ដា​នៃ​របៀប​រស់​ នៅ​អាច​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ ហើយ​យើង​ ជឿ​ថា​ មនុស្ស​មិន​គួរ​ផឹកស្រា​ច្រើន​ពេក​ នោះ​ទេ​ ដែល​ស្រា​គឺជា​កត្ដា​អាក្រក់​មួយ​ ដែល​ឱ្យ​មានការ​ថយ​ចុះ​ការ​យល់​ដឹង ៕ វត្តី​

Related Articles

Back to top button
Close
Close