លោក ​សម​ រង្ស៊ី ​វិល​មក​កម្ពុជា​វិញ ​នៅ​ព្រឹក​នេះ ​

Cambodia News/

ភ្នំ​ពេញ​៖ លោក សម រង្ស៊ី មេដឹកនាំ​គណបក្សប្រឆាំង នឹងធ្វើ​ដំណើរ​វិលត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ បន្ទាប់​មានការ​លើកលែងទោស​ពី​ព្រះមហាក្សត្រ តាម​សំ​ណើ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅវេលា​ម៉ោង ៩ និង ៥ នាទី​ព្រឹក ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៣​។​

សមាជិកសមាជិកា និងអ្នកគាំទ្រគណបក្ស សង្គ្រោះជាតិ ដែលទៅទទួលលោក សម រង្ស៊ី ពេលវិលមកកម្ពុជាវិញ។
សមាជិកសមាជិកា និងអ្នកគាំទ្រគណបក្ស សង្គ្រោះជាតិ ទៅទទួលលោក សម រង្ស៊ី ពេលវិលមកកម្ពុជាវិញនៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ។ (រូប​ក្នុង​ Facebook)

ការវិល​ត្រឡប់មក​ក​ម្ពុ​ជា​របស់លោក សម រង្ស៊ី គឺ​បន្ទាប់​ពី​លោក​បាន​និរទេស​​ខ្លួន ចេញ​ទៅ​ក្រៅប្រទេស ដោយ​ខ្លួនឯង​អស់ រយៈពេល​ជាង ៤​ឆ្នាំ គិត​ចាប់ពី​ចុង​ឆ្នាំ​២០០៩ ដោយ​សារតែ​លោក បាន​​ប្រព្រឹត្ត​ខុស​ទាក់ទង​ទៅនឹង​ការដក​តម្រុយ​បង្គោល​​ព្រំ​ដែនកម្ពុជា វៀតណាម លេខ​១៨៥ នៅ​ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង ការ​ក្លែងបន្លំ​ឯកសារ​នៅលើ​ផែនទី ការ​បរិហាកេរ្តិ៍ និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដោយ​ត្រូវ​តុលាការ​ផ្តន្ទាទោស​កំបាំង​មុខ ដាក់ពន្ធនាគារ​ជាង ១០ ឆ្នាំ​។​

លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹងថា សមាជិក​សមាជិកា និង​អ្នកគាំទ្រ​គណបក្ស សង្គ្រោះ​ជាតិ ប្រមាណ​ជា ៤​ម៉ឺន​នាក់ ត្រូវបាន​រៀបចំ ដើម្បី​ទៅ​ទទួល​លោក សម រង្ស៊ី ពេល​វិល​មក​កម្ពុជា​វិញ​។ ក្នុង​ចំនួន​៤​ម៉ឺន​នាក់​នោះ មាន​២​ម៉ឺន​នាក់​ទៅ​ទទួល​នៅ​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ និង​២​ម៉ឺន​នាក់​ទៀត រង់ចាំ​ទទួល​នៅ​ទីលាន​ប្រជាធិបតេយ្យ​។​

ជាមួយគ្នានេះ កំលាំង​អាជ្ញាធរ មាន​សមត្ថកិច្ច​ប៉ូលិស ប៉េអឹម​ជាច្រើន​នាក់ ក៏ត្រូវ​បានដាក់​ពង្រាយ​តាម​ដងផ្លូវ ដើម្បី​រៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់ នៅតាម​ដងផ្លូវ និង​ការពារ​កុំ​ជន​ឱកាសនិយម​ប្រព្រឹត្ត​អ្វី ដែល​ធ្វើ​ឲ្យ​មាន​ភាពចលាចល ពិសេស​គឺ​ការពារ​នូវ​សុវត្ថិភាព​របស់លោក​ស​មរ​ង្ស៊ី​៕

Related Articles

Back to top button
Close
Close