គំនិតគាំទ្រការច្រានចេញទូកអ្នកសុំសិទ្ធិជ្រកកោននៅអូស្រ្តាលី
អតីតមេបញ្ជាការកងទ័ពជើងទឹករបស់ អូស្រ្តាលីម្នាក់សម្ដែងការគាំទ្រ ចំពោះការលើកហេតុផលរបស់គណ បក្សប្រឆាំងដែលចង់បង្កើតគោលនយោបាយច្រាន ចោលមិនទទួលយកកាណូតជនស្វែងសុំសិទ្ធិជ្រកកោន។
លោក Barry Learoyd ធ្លាប់មានតួនាទីដឹកនាំកិច្ចការសង្គ្រោះក្នុងគ្រោះថ្នាក់លិចការណូត មួយកាលពីឆ្នាំ២០០៩ ហើយនៅពេលនេះលោកបានចូលនិវត្តន៍ហើយ។
លោកបាន ថ្លែងថា ការចាប់បង្វែរក្បាលទូកដឹកជនស្វែងសុំសិទ្ធិជ្រកកោនដែលបានចូល ក្នុងដែនទឹកអូស្រ្តាលីនោះ គឺជាការដែលអាចធ្វើទៅបាន ហើយមន្រ្តីសមត្ថកិច្ចនឹងត្រៀមខ្លួនដើម្បីអនុវត្តតាមតួនាទីរបស់ ខ្លួនប្រសិនបើមានគោលនយោបាយពីរដ្ឋាភិបាលឲ្យធ្វើដូច្នេះនោះ។
លោក Barry Learoyd មានប្រសាសន៍ថា ប្រសិនបើរដ្ឋាភិបាលអូស្រ្តាលីនិយាយថាឲ្យបង្វិលក្បាលទូកនោះ គេត្រូវមានវិធានការសម្រាប់ការអនុវត្តដើម្បីធានាសុវត្ថិភាពក្នុង ការបញ្ជូនពួកគេឲ្យត្រឡប់ក្រោយនោះ៖
“If the Government says yes we are to turn the vessel around then there will be procedures in place to make sure that happens as safely as we can.” (Radio Australia)