បក្សប្រឆាំងនៅអូស្រ្តាលីរិះគន់គោលនយោបាយថ្មីសម្រាប់ជនស្វែងសិទ្ធិជ្រកកោន
គណបក្សប្រឆាំងអូស្រ្តាលីបាន ប្រតិកម្ម ឆ្លើយតបនឹងផែនការរបស់ រដ្ឋាភិបាលដឹកនាំដោយលោក Kevin Rudd ដែលអាចនឹងជំរុញឲ្យមានការផ្លាស់ប្ដូរលើសន្ធិសញ្ញាជនភៀសខ្លួន នោះ។ លោក Tony Abbott មេដឹកនាំបក្សប្រឆាំងនិយាយថា ទង្វើនេះគឺជាកលល្បិចមួយសម្រាប់បំភាន់ភ្នែក។
លោក Kevin Rudd និយាយថា លោកកំពុងតែពិនិត្យមើលអំពីប្រសិទ្ធភាពនៃសន្ធិសញ្ញានេះ។
សម្រាប់ លោក Tony Abbott វិញថ្លែងថា លោកមានក្ដីបារម្ភអំពីរបៀបនៃការអនុវត្តសន្ធិសញ្ញានេះក្នុងពេល កន្លងមក។ ប៉ុន្តែថា លោកនាយករដ្ឋមន្រ្តី Kevin Rudd គួរតែផ្ដោតការយកចិត្តទុកដាក់លើដំណោះស្រាយដែលមាននៅជិតៗដៃវិញ ជាការប្រសើរជាង។
លោក Tony Abbott បានមានប្រសាសន៍ថា យើងគួរតែចាប់ផ្ដើមធ្វើអ្វីៗដែលយើងត្រូវការនៅក្នុងប្រទេសនេះ និងនៅតាមព្រំដែនដើម្បីដោះស្រាយបញ្ហានេះ។ មិនមែនគ្រាន់តែសម្ដែងឲ្យឃើញនូវកលល្បិចសម្រាប់បំភាន់ភ្នែកនោះ ទេ ជាអ្វីដែលលោក Rudd កំពុងតែធ្វើយុទ្ធនាការអន្តរជាតិដើម្បីទាមទារផ្លាស់ប្ដូរច្បាប់ អន្តរជាតិ៖
“We should get cracking on doing what we need to in this country and on our borders to fix this problem not raise yet another red herring which is Mr Rudd leading some kind of international crusade to change an international rule.” (Radio Australia)